21/05/2015 11:25 GMT+7 Email Print Like 0

លើកទឹកចិត្តអង្គភាពអាជីវកម្មបូលីវីបង្កើនការ​វិនិយោគ​សហប្រ​តិបតិ្ត​ការ​នៅ​វៀត​ណាម

បន្ត​ដំណើរ​ទស្សន​កិច្ច​នៅប្រទេស​បូលី​វី នា​ថ្ងៃទី​១៩ខែ​ឧសភាឆ្នាំ​២០១៥ អនុ​ប្រធាន​រដ្ឋវៀត​ណាម លោក​ស្រី Nguyen Thi Doan បាន​មាន​ជំនួប​សន្ទនា​ ជាមួយប្រធានា​ធិបតី​បូលីវី លោក Evo Morales។ នៅទី​នេះ ថ្នាក់​ដឹក​នាំ​ទាំង​២រូប បាន​ផ្លាស់ប្ដូ​រ​អំពី​បញ្ហា​តំបន់ និងអន្តរ​ជាតិមួយចំនួន ដែលភាគី​ទាំង២ យកចិត្ត​ទុក​ដាក់ ដូច​គ្នា​។ លោកស្រី​ Nguyen Thi Doan បាន​អប​អរសាទរ រដ្ឋាភិបាល​និងប្រជាជន បូលីវីអំពី​រាល់​សមិទ្ធិ​ខាង​សេដ្ឋ​កិច្ច​សង្គម​ដ៏ធំធេង​ ដែលប្រទេស​នេះទទួល​បាន​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​កន្លងទៅ ព្រម​ទាំងអះអាង​ថា រដ្ឋ​និង​ប្រជា​ជន​វៀតណា​ម យកចិត្ត​ទុក​ដាក់ដល់​ការ​អភិវឌ្ឍ​ន៍ទំនាក់ទំនង​សាមគ្គីភាព និងកិច្ចសហ​ប្រតិបតិ្ត​ការ លើ វិស័យ​ជាច្រើន ជា​មួយបូ​លីវី ជា​ពិសេសគឺ​លើវិស័យ​ដែលប្រទេសទាំង២​មាន​សក្ដា​នុភាព​ជាច្រើន​ដូចជា​ថាម​ពល​ ប្រេ​ង​ឧស្ម័ន ទូរគម​នាគមន៍ និង​កសិកម្ម​ជាដើម។​


អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan និងប្រធានាធិបតីបូលីវីលោក Evo Morales (រូបថត៖TTXVN)

នាថ្ងៃដដែល អនុ​ប្រធានរដ្ឋ Nguyen Thi Doan បានជួបសំណេះ​សំណាល​ជាមួយ តំណាង​អង្គភាព​អាជីវកម្ម​ជួរ​មុខ​ នៃបូលីវីផង​ដែរ។ លោកស្រីបាន​អះអាង​ថា វៀត ណាម​ជានិច្ច​កាល​លើក​ទឹក​ចិត្ត​និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ ដើម្បីសហគមន៍​អង្គ​ភាពអាជីវករ នៃប្រទេស​ទាំង២​កាន់​តែជិត​ស្និទ្ធ បង្កើត​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម ដោយ​ផ្ទាល់​រួមចំណែក​បង្កើន​ទំនាក់​ទំនង​សហ​ប្រតិបត្តិ​ការ ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម ​និងវិ​និយោគ​ទ្វេភាគី​ឲ្យសក្ដិ​សម​​​ទៅ​​ នឹងទំនាក់ទំនង​នយោបាយការទូត​ដ៏​ល្អ​ប្រសើរ រវាងប្រទេស​ទាំង​២៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ