02/07/2017 11:00 GMT+7 Email Print Like 0

លើកទឹកចិត្តបណ្ដាសហគ្រាសហូឡង់វិនិយោគនៅទីផ្សារវៀតណាម

មុននឹងដំណើរបំពេញទស្សនកិច្ចនៅហូឡង់របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅហូឡង់លោកស្រី Ngo Thi Hoa រួមជាមួយបណ្ដាឯកអគ្គរដ្ឋទូតអាស៊ានប្រចាំនៅហូឡង់បានជួបជុំធ្វើការជាមួយប្រធានសម្ព័ន្ធភាពឧស្សាហកម្ម និងអ្នកប្រើ​ប្រាស់ពលករហូឡង់ CNO – NCW លោក Hans de Boer ។ នៅទីនេះ លោក Hans de Boer បានសម្ដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមនិងវាយតំលៃខ្ពស់តួនាទីក្បាលម៉ាស៊ីនអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់អាស៊ាន ក្នុងតំបន់ទ្វីបអាស៊ីនិងពិភពលោក។ ឯកអគ្គរដ្ឋទូតលោកស្រី Ngo Thi Hoa បានសម្ដែងគោលបំណងថា៖ លោកHans de Boer ក៏ដូចជា CNO – NCW លើកទឹកចិត្តសហគ្រាស​ហូឡង់​បោះ​ទុនវិនិយោគចូលមកវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

  
 

បណ្តាព័ត៌មានបានផ្សាយ