23/03/2018 11:07 GMT+7 Email Print Like 0

លើកទឹកចិត្តកិច្ចសហប្រតិបតិ្តការកសិកម្មរវាងវៀតណាមនិងកូរ៉េខាងត្បូង


ឧបនាយករដ្ឋមន្រ្តីវៀតណាម  លោក Trinh Dinh Dung (ខាងស្ដាំ) ទទួលជួបលោក Kim Byeong
ប្រធានសម្ព័ន្ធ សហករណ៍កសិកម្មជាតិកូរ៉េខាងត្បូង។ (រូបថត៖ TTXVN)

នាថ្ងៃទី២២ ខែមីនា ​ឆ្នាំ​២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល ​ឧបនាយករដ្ឋមន្រ្តីវៀតណាម លោ​ក Trinh Dinh Dung បានទទួ​លជួ​បលោក Kim Byeong ប្រធានសម្ព័ន្ធ ​សហករណ៍កសិកម្មជាតិកូរ៉េខា​ងត្បូង។​
 
ក្នុងជំនួប​នេះ លោក Trinh Dinh Dung អះអាងថា រ​ដ្ឋាភិបាលវៀតណាម តែងតែ​បង្កលក្ខណៈងាយស្រួល​ ដើម្បីមុខ​ទំនិញកសិផល​កូរ៉េខាងត្បូងចូលមក វៀតណា​ម ដោយស្របច្បាប់។ ​លោក​ឧបនាយក​រដ្ឋមន្ត្រី​បាន​ស្នើឲ្យ​ភាគីកូ​រ៉េខាង​ ត្បូងបន្តជួយឧបត្ថម្ភវៀតណាម​ ក្នុងវិស័យបណ្ដុះបណ្ដាលកម្មាភិបា​ល ​កសាង រូបសណ្ឋាន​សហករណ៍​បែប​ថ្មី។  
 
​រីឯខ្លួនវិញ ប្រធានសម្ព័ន្ធសហក​រណ៍កសិកម្មជាតិកូរ៉េខាង​ត្បូង​លោក Kim Byeong ឲ្យដឹងថា កូរ៉េខាង​ត្បូង​ត្រៀមខ្លួន​ជាស្រេចជួយ​ឧបត្ថម្ភខាងធនធាន និង​ បទពិសោធន៍សំរាប់វៀតណា​ម ក្នុងការ​រៀបចំ​ធ្វើផលិតកម្ម​តាមខ្សែ​សង្វាក់​ ព្រម​ទាំងលើក​កំពស់តំលៃនៃទំនិញកសិផ​លផងដែ​រ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ