27/11/2018 10:03 GMT+7 Email Print Like 0

លើកតម្កើងសិស្សានុសិស្សជាជនជាតិភាគតិចឆ្នើម


 តំណាងគណៈចាត់តាំងប្រគល់ប៏ណ្ណសរសើរចំពោះសិស្សានុសិស្សនិងនិស្សិតទទួលបានស្នាដៃល្អក្នុងការសិក្សា (រូបថតៈ giaoduc.net) 

 នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ គណៈកម្មាធិការជនជាតិ បានធ្វើជាប្រធានដោយរួមសហ ការ​​ជាមួយ​ក្រសួងអប់រំ យុវជន​និងកីឡានិងគណៈកម្មាធិ ការមជ្ឈិមបក្សកុម្មុយនិស្តហូជីមិញ​រៀបចំ ពិធីលើក​តម្កើង​ដល់​សិស្សានុសិស្ស និងនិស្សិតជនជាតិដើមភាគតិច ដែលទទួលបាន​ស្នាដៃល្អ​ក្នុង​ការសិក្សា។
 
ថ្លែងក្នុងពិធីនោះ ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh បាន​អះអាង​ថាតំបន់​ជនជាតិ​ភាគតិច​និង​តំបន់​ព្រៃភ្នំមាន​សារៈសំខាន់ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម ការ​ពារជាតិ​និង​សន្តិសុខ​របស់​ប្រទេស​ជាតិ​។ ។ បក្សនិងរដ្ឋជានិច្ចកាលបានយកចិត្តទុកដា​ក់ដល់ការ​អភិវឌ្ឍ​ អប់រំនិងបណ្តុះបណ្តាលនៅតំប​ន់​ជន ជាតិភាគ​តិច​។ ឧបនាយករដ្ឋ​មន្រ្តី Truong Hoa Binh បានអញ្ជើញ​លើកឡើង ថា៖ “រដ្ឋាភិបាល​និងអង្គការ​មហា​ជន​​បន្តយកចិត្ត​ទុកដាក់ទាំងខាងសម្ភារៈ និងខាងស្មារតី។  លើកទឹកចិត្ត​ដល់អង្គភាពអាជីវកម្ម​ អ្នក​ជួយ​​ឧបត្ថម្ភ​​ធ្វើការជាមួយសាលារៀន ក្រុមគ្រួសារ ដើ​ម្បី ជួយទ្រទ្រង់​បង្កើត​លក្ខខណ្ឌល្អ​បំផុត​សំរាប់​កុមារ​និង​​អភិវឌ្ឍន៍​ការអប់រំនិងបណ្តុះបណ្តាលសម្រាប់ជនជា​តិភាគតិច។ ដើម្បី​ធ្វើឱ្យបានល្អនោះស្ថាប័ន​រដ្ឋនិង​សហគមន៍​ត្រូវការសម្របសម្រួល​បង្កើតកម្មវិធី​បណ្តុះបណ្តាល​ណែនាំ​ឲ្យរៀបចំ​ផលិតកម្ម​និង​បង្កើត​ការងារ​ធ្វើដើម្បី​​លើក​ទឹកចិត្តដល់ជនជាតិ​ភាគតិច ឱ្យចាប់ផ្តើមអា​ជីវកម្ម​ផ្ទាល់​ខ្លួន”​។
 
សិស្សានុសិស្សនិងនិស្សិតជាជនជាតិភាគតិចចំនួន ១៦៦ នាក់ត្រូវបានលើកតម្កើង នាពេលនេះ សុទ្ធតែ​ជា​សិស្សានុសិស្ស​និង​និស្សិត​ទទួលបានលទ្ធផលល្អជាទូទៅ​ ក្នុងការរៀនសូត្រនិងបណ្តុះបណ្តាល​សម្រាប់ឆ្នាំ​សិក្សា ២០១៧-២០១៨ ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ