29/07/2018 09:32 GMT+7 Email Print Like 0

លើកតម្កើងសំណង់ឆ្នើមក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស


 ទិដ្ឋភាពនៃកម្មវិធីទិដ្ឋភាពនៃកម្មវិធី

 ពិធីលើក​តម្កើង​សំណង់​ឆ្នើមក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស បានប្រារព្ធនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ទៅក្រុ​ងហាណូយ។ 

ក្នុង​ចំណោម​សំណង់ទាំង៨ ដែលបានលើកតម្កើងនាឱកាសនេះមានសំណង់ “ផ្លូវ​ហូជីមិញ” “ផ្កាយរណបទូរ​គមនាគមន៍​​របស់វៀត​ណាម (VINASAT-I, VINASAT-2)​” និងកម្មវិធី​ចាក់​ថ្នាំវ៉ាក់​សាំង​ទូទៅជា​ដើម​។​ទាំង​អស់​នេះ​សុទ្ធ​​តែជា​សំណង់ឆ្នើម គូសសញ្ញាសម្គាល់ច្បាស់លា​ស់ និងរួមចំណែក​ដ៏ធំធេង​ទៅក្នុង​បុព្វហេតុ​កសាង​និង​ការ​ពារ​​មាតុប្រទេសតាំងពីឆ្នាំ១៩៧​៥​មក។

តាងនាម​ថ្នាក់ដឹកនាំបក្ស​និងរដ្ឋ ថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue មានបំណងថា បញ្ញាវៀត​ណាម​នឹងបន្តបង្កើតឡើងនូវសំណង់ដែលពោរពេញទៅដោយអត្ថ​ន័យសំខាន់ ព្រោះថា ទាំង​អស់​នេះជាគំ​រូគួរ​ជាទីមោទនៈ ទាំងពីឆន្ទៈនិងបញ្ញារបស់មនុស្ស​វៀតណាមផង។ ឧបនាយករដ្ឋមន្ត្រី លោក ​Vuong Dinh ​Hue បានស្នើថា៖ “អង្គកា​សហជីព ក្រសួងស្ថាប័ន មូលដ្ឋាន​ត្រូវជម្រុញ​រាល់ចល​នា​ប្រឡង​ប្រណាំង​ក្នុង​ជួរ​កម្មាភិបាល​ កម្មករនិយោជិក ជាពិសេសគឺចល​នាប្រឡងប្រណាំងធ្វើពលកម្មពូកែ ពល​កម្មច្នៃប្រឌិត លើកក​ម្ពស់សមត្ថ​ភាព​ សំដៅលើកកម្ពស់ទិន្នន័យពលកម្ម ជាពិសេ​សក្នុងលក្ខណៈនៃបដិវត្តន៍ឧស្សាហកម្ម៤.​០។ បន្តរក​ឃើញ​និង​លើកតម្កើង និង រីកសុះសាយនូ​វគំរូឆ្នើម កត្តាថ្មី សំដៅនាំចលនានេះឡើងកម្ព​ស់​ថ្មី រួម​ចំណែក​កសាង​​ប្រទេស​ជាតិ”។
 
ពិធីលើកតម្កើងសំណង់ឆ្នើម​ក្នុងបុព្វហេតុកសាងនិងការពា​រមាតុប្រទេស ស្ថិតក្នុងចំណោមសកម្មភា​ព រំលឹក​ខួប​លើក​ទី​៨៩ នៃ​ទិវាបង្កើតសហជីពវៀតណា​ម (ថ្ងៃទី ២៨ខែកក្កដា១៩​២៩-ថ្ងៃទី២៨ខែកក្ក​ដា​ឆ្នាំ២​០១៨) និង​អបអរសាទរ​ មហាសន្និបាត​លើកទី១២នៃសហជីពវៀត​ណាម​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ