13/07/2017 11:17 GMT+7 Email Print Like 0

លើកតម្កើងតំលៃបេតិកភ័ណ្ឌធម្មជាតិនិងវប្បធម៌វៀតណាម


លើកតម្កើងតំលៃបេតិកភ័ណ្ឌធម្មជាតិនិងវប្បធម៌វៀតណាម

នេះជាគោលដៅនៃការប្រឡងរូបថត” Vietnam Heritage Photo Awards 2017” ដោយទស្សនាវដ្តី Vietnam Heritage ចំណុះសមាគមបេតិកភ័ណ្ឌវប្បធម៌វៀតណាម រួមសហការជាមួយក្រុមហ៊ុន Canon រៀបចំឡើង ការប្រឡងលើកនេះឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧២ ទិវាលោកប្រធានហូជីមិញចុះហត្ថលេខាលើអនុក្រឹត្យដើមដំបូងស្ដីអំពីការអភិរក្សបេតិកភ័ណ្ឌវប្បធម៌ជនជាតិ (ថ្ងៃទី២៣វិច្ឆិកាឆ្នាំ១៩៤៥-ថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០១៧)។ ការប្រឡងអំពាវនាវការយកចិត្តទុកដាក់របស់មហាជននៅក្នុងនិងក្រៅប្រទេសរកឃើញនិងចែករំលែកតំលៃបេតិកភ័ណ្ឌធម្មជាតិនិងវប្បធម៌នៅវៀតណាម ស្វែងរកវណ្ណកម្ម រឿងនិទានអំពីបេតិកភ័ណ្ឌដោយរូបថតសំដៅផ្សព្វផ្សាយ ឧទ្ទេសនាមអំពីធម្មជាតិ ប្រវត្តិសាស្ត្រ វប្បធម៌វៀតណាម។ 
ប្រជាពលរដ្ឋវៀតណាមគ្រប់រូបនិងជនបរទេសអាចផ្ញើរូបថតដើម្បីចូលរួមការប្រឡងនេះ។ កាលកំណត់ទទួលវណ្ណកម្មចូលរួមការប្រឡងលើកនេះគឺនៅវេលាម៉ោង២៤ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។ ពិធីបូកសរុប និងប្រកាសលទ្ធផលការប្រឡងនឹងបានរៀបចំឡើងនាថ្ងៃទីបេតិកភ័ណ្ឌវប្បធម៌​វៀត​ណាម​ (ថ្ងៃ​ទី​២៣​វិច្ឆិកា​ ឆ្នាំ២០១៧)៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ