02/11/2015 08:54 GMT+7 Email Print Like 0

លើកដំកើងពាណិជ្ជសញ្ញាកសិកម្មមាសវៀតណាមជាលើកដំបូង

ពីផលិតផលកសិកម្ម​ចំនួន៣០០​ប្រភេទ គណៈចាត់តាំងបាន​រួម​សហការយ៉ាងជិតស្និទ្ធ​ ជាមួយខេត្តក្រុងចំនួន​៦៣ អ្នក​វិទ្យាសាស្ត្រ និង​ជំនាញការអំពី​កសិកម្ម ដើម្បីជ្រើសរើស​ពាណិជ្ជសញ្ញា​ផលិត​ផល​កសិកម្ម​ចំនួន៥៩ ប្រភេទ ដែល​មាន​គុណភាព​ល្អ ពាណិជ្ជសញ្ញាល្បីឈ្មោះ។ ព័ត៌មាន​ពោលខាងលើត្រូវ​បាន​លោក Ho Xuan Hung ប្រធាន​សមាគមក​សិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ជូនដំណឹងនៅពិធី​លើក​ដំកើង “ពាណិជ្ជ​សញ្ញា​មាស​កសិកម្ម​វៀត​ណាម​២០១៥” នាថ្ងៃទី១ខែវិច្ឆិកាឆ្នាំ​២០១៥ នៅទីក្រុងហាណូយ។ នេះ​ក៏ជា​ការ​លើក​ទឹក​ចិត្ត​អង្គ​ភាព​អាជីវកម្ម អាជីវករ​ ដែលបាននិងកំពុងសកម្មជួយប្រជាកសិករ​ ក្នុងការលើក​ដំកើងទិន្នផលគុណភាពផលិត​ផល។ ម្យ៉ាង​វិញ​ទៀត​ បង្កើន​កិច្ចសហប្រតិបត្តិ​ការ​ចងសម្ព័ន្ធ កសាង និងអភិវឌ្ឍន៍ពាណិជ្ជសញ្ញា រួមចំណែកពង្រីក​ទីផ្សារ ឆ្លើយ​តប នឹង​សំណូមពរផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច កសិកម្មតាមទិសឧស្សាហូបនីយកម្ម និង​ទំនើប​ភាវូបនីយ​កម្ម​ផង​ដែរ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ