13/03/2017 10:36 GMT+7 Email Print Like 0

លើកដំកើងជនវៀតណាមនៅឆែកមានភក្តីភាពចំពោះជនរួមជាតិរងផលប៉ះពាល់ដោយគ្រោះមហន្តរាយក្នុងប្រទេស


ទិដ្ឋភាពនៃពិធីប្រគល់ជូនប័ណ្ណសរសើឲ្យសមូហភាពចំនួន៤និងបុគ្គល ៥ នាក់
ដែលជាជនវៀតណាមគំរូនៅសាធារណរដ្ឋឆែក

នាយប់ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៧ នៅរដ្ឋធានី Praha គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិតវៀតណាមបានប្រគល់ជូនប័ណ្ណសរសើ ឲ្យសមូហភាពចំនួន៤និងបុគ្គល៥ នាក់ ដែលជាជនវៀតណាមគំរូនៅសាធារណរដ្ឋឆែក ដោយទទួលស្គាល់ចំពោះរាល់ការរួមចំណែករបស់ពួកគេសម្រាប់ជនរួមជាតិរងផលប៉ះពាល់ដោយគ្រោះមហន្ត 
រាយ​ក្នុងប្រទេសនាឆ្នាំ២០១៦។

ថ្លែងមតិក្នុងពិធី លោក Tran Thanh Man អនុប្រធាននិងជាអគ្គលេខាធិការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបានឲ្យដឹងថា៖        “ផលប៉ះពាល់ដោយគ្រោះទឹកជំនន់ក្នុងឆ្នាំ២០១៦នោះបណ្តាលការខូចខាតយ៉ាង​​ធ្ងន់ធ្ងរទៅលើជនរួមជាតិទូទាំងប្រទេសនិយាយរួមនិងជនរួមជាតិភាគ​កណ្តាលវៀតណាមនិយាយដោយ​ឡែក​ដែរ។ តាមនោះ សហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែកបានចលនារៃអង្គាសប្រាក់បានជាង​ ២​ ពាន់​លាន​ដុង ហើយចាត់ចែងអ្នកមកខេត្តភាគកណ្តាលផ្ទាល់សម្រាប់ប្រគល់ប្រាក់និងអំណោយជួយប្រជាជននៅ​ទី នេះស្ថិរភាពជីវភាពរស់នៅ។ នេះជាមនោសញ្ជឹតនារបស់ជនរួមជាតិវៀតណាមនៅឆែកផ្ញើមកមាតុប្រទេស ”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ