17/04/2016 11:13 GMT+7 Email Print Like 0

លើកដំកើងគំរូឆ្នើមជានារីជនជាតិភាគតិចចំនួន១០០នាក់

ក្នុងឱកាសរំលឹកទិវាវប្បធម៌បណ្តាជនជាតិវៀតណាម (ថ្ងៃទី១៩ ខែ​មេសា)​ នាថ្ងៃទី១៥ខែ​មេសាឆ្នាំ​២០១៦​ សម្ព័ន្ធ​សមាគមនារី​វៀត​ណាម​ ទីក្រុងហូជីមិញបានរៀប​ចំមហោ​ស្រព “គំរូឆ្នើមជានារីជនជាតិភាគតិច” លើក​ទី៤ ដោយ​មាន​ការចូលរួម របស់នារី​ឆ្នើមជាង៤០០នាក់ តំណាងឲ្យនារីជនជាតិភាគតិចលើទូទាំងទីក្រុង។ នៅមហោ​ស្រ​ព​​នេះ បានប្រព្រឹត្តទៅសកម្មភាពដ៏ផុលផុសជាច្រើនដូចជា ឧទ្ទេសនាមប្រភេទ​នុំប្រពៃណី​របស់​ជនជាតិ​នីមួយ​ៗ ជួប​ប្រាស្រ័យសិ​ល្បៈ និងឧទ្ទេសនាមលក្ខណៈវប្បធម៌​វិសេស​វិសាល របស់ជនជាតិនានាផងដែរ។ ជាពិសេស​នៅ មហោស្រពលើក​នេះ បានលើកសរសើរគំរូឆ្នើមជានារីជនជាតិ ភាគតិចចំនួន១០០ នាក់​ដែល​មាន​​​ស្នាដៃលេចធ្លោលើ​គ្រប់វិស័យ។ មហោស្រព​នេះបា​ន​ប្រ​ព្រឹត្តទៅ២ឆ្នាំម្តង សំដៅ​លើកស្ទួយក​ម្មាភិ​បាល​សមាគម និង​នារីជាជនជាតិភាគ តិចលើគ្រប់វិស័យ ព្រម​ទាំងបង្កើតឱកាសសម្រាប់បងប្អូន នារីជាជាតិភាគតិច ជួប​​​ប្រាស្រ័យ​ទាក់​ទង រៀនសូត្របទពិសោធពីគ្នាទៅវិញទៅមក រួមគ្នាពង្រីក ប្រពៃណីដ៏ល្អប្រសើរបស់ នារីវៀត​ណាម​ទៀត​ផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ