17/12/2016 11:01 GMT+7 Email Print Like 0

លើកដំកើងកម្មវិធីផ្សព្វផ្សាយសៀវភៅតាមតំបន់ជនបទទួលបានពានរង្វាន់អក្ខរកម្ម អន្តរជាតិរបស់ UNESCO


ទិដ្ឋភាពនៃកម្មវិធី

នាព្រឹក​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ​គណៈកម្មាធិការជាតិ UNESCO ​វៀត​ណាម ​បាន​រួម​សហការ​​ជាមួយ​​ក្រសួង​អប់រំ ​និង​បណ្តុះ​បណ្តាល​​​រៀប​ចំ​ពិធី​លើក​ដំកើង​បុគ្គល​ និង​សមូហភាព​បាន​រូម​ចំណែក​សកម្ម​ នាំ​កម្ម​វិធី “ផ្សព្វផ្សាយ​សៀវ​ភៅ​តាម​​តំបន់​ជន​បទ​” ទៅដល់​តំបន់​នានា​លើ​ទូទាំង​ប្រទេស​។ ​នេះជាកម្ម​វិធីត្រូវ​បាន​ UNESCO​ ​ប្រគល់​ពានរង្វាន់​អក្ខរកម្ម​អន្តរជាតិ​ជាផ្លូវការ ​នៅក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​​៥០ នៃ​ទិវា​អក្ខរកម្ម​អន្តរជាតិ​ថ្ងៃទី​៩ ខែកញ្ញា​​កន្លង​​ទៅ។ លោក Nguyen Quang Thach ​ តំណាង​​ឲ្យក្រុមអ្នក​ស្ថាប​និ​កកម្ម​វិធីនេះបា​នឲ្យ​ដឹង​​ថា៖
 
​“ខ្ញុំបានដាក់ចេញយុទ្ធសាស្ត្រ​ជាក់ស្តែងជាច្រើន នោះគឺទៅកាន់សាលានានា​​រួម​សហការ ជាមួយ​សាលាចលនា​ឲ្យ​មាន​​ការ ចូលរួមរបស់ឪពុកម្តាយ។ យើង​ខ្ញុំបាន​​ប្រាប់​ពួក​គេថា​ប្រសិន​បើក្នុង​១ឆ្នាំ​ អនុវត្ត​រូបសណ្ឋាន​មាន​ទូ​រ​សៀវ​ភៅ​ក្នុង​ថ្នាក់​រៀន​​ ដោយការបង់​ប្រាក់​៥ម៉ឺន​តែប៉ុណ្ណោះ ប៉ុន្តែ​ផល​ទទួល​បាន​គឺកូនៗ​របស់​ពួកគេអាច​ មាន​សៀវ​ភៅ​អាន​គ្រប់​ប្រភេទ។ តាំង​ពី​ចាប់​ផ្តើម​កម្ម​វិធី​នេះរហូត​មកដល់​បច្ចុប្បន្ន ​មានសាលា​​រាប់រយ​បាន​អនុវត្ត​រូប​សណ្ឋាន​​ទូរ​សៀវ​​ភៅ​ស​ម្រាប់​ថ្នាក់រៀន​ផងដែរ​”។
 
នៅក្នុងពិធីនេះ តំណាង UNESCO នៅវៀតណាមបានពិនិត្យថា បទ​ពិសោធន៍​​របស់បុគ្គល និង​សមូហភាព​នៅ​ក្នុង​កម្មវិធីនេះ​ជា មេរៀនដ៏មាន​តម្លៃសម្រាប់​ប្រទេស​នានា ​លើពិភពលោក​ក្នុងការ​កាត់​បន្ថយ​គ្រោះ​អក្ខរកម្ម​និង​ជម្រុញ​​ស្មារតី​សិក្សា​រៀន​​សូត្រ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ