27/10/2014 09:38 GMT+7 Email Print Like 0

លើកដម្កើងអង្គភាពអាជីវកម្មដើម្បី ពលករឆ្នាំ២០១៤


លើកដម្កើងអង្គភាពអាជីវកម្មដើម្បីពលករឆ្នាំ២០១៤ (laodong.com.vn)

នាព្រឹកថ្ងៃទី២៥​ ខែតុលា ឆ្នាំ២០១៤  នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធី​លើកតម្កើង​អង្គភាព​​អាជីវកម្មដើម្បីពលករលើកទី១។ អង្គភាពអាជីវកម្មគំរូ​ចំនួន​៨៥ត្រូវបាន​លើក​តម្កើង​ជា​អង្គភាព​មានបរិយាកាសធ្វើការល្អ រួមផ្សំសមស្រប​ការ​អនុវត្តការកំណត់​នៃច្បាប់​វៀត​ណាម​និង​ឆ្ពោះ​ទៅអនុវត្តបទដ្ឋានអន្តរជាតិ អំពី​ពលកម្ម។ ជាពិសេសនេះ​ជាអង្គភាព​អាជីវកម្ម​ទទួល​បាន​គោល​ដៅជ្រើសរើស​សំរេចការបង់ការធានារាប់រងសង្គមសំរាប់ពលករ។​ ថ្លែងមតិនៅទីនេះ​ប្រធាន​​សហព័ន្ធពលករវៀតណាមលោក Dang Ngoc Tung បានសង្កត់ធ្ងន់ថា៖

“តាមរយៈតារាងរាប់ចំណាត់ថ្នាក់អង្គភាពអាជីវកម្មដើម្បីពលករ       យើងខ្ញុំ​លើកតម្កើង​បើក​ទូ​លាយ​​​​អង្គភាពអាជីវកម្ម មានកិត្យានុភាពបានខំប្រឹងប្រែង​ ដោយឥតឈប់ឈរ​កែលំអរ​បរិយាកាស​ ធ្វើការយកចិត្តទុកដាក់ថែទាំជីវភាពរស់នៅ ខាងសម្ភារៈ​ស្មារតីរបស់​កម្មករ​កសាង​បរិយាកាស​វប្បធម៍អង្កភាពអាជីវកម្មស្អាតស្អំឆ្ពោះទៅ​អភិវឌ្ឍន៍ចីរភាពក្នុងដំណើរ​ការ​សមាហរណកម្ម​ និងអភិវឌ្ឍន៍៕”

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ