30/07/2015 13:36 GMT+7 Email Print Like 0

លើកដម្កើងបុគ្គល សមូហភាពគំរូក្នុងបុព្វហេតុកសាងប្រទេសជាតិ

កម្មវិធី “រុងរឿងវៀតណាម”ក្រោមប្រធានបទ”រីកធំធាត់ជាមួយប្រទេស​ជាតិ” ដែលប្រព្រឹត្ត​ទៅ នាយប់ថ្ងៃទី​២៨​ខែ​កក្កដាឆ្នាំ​២០១៥ នៅរដ្ឋធានីហាណូយ​បាន លើក​ដម្កើង​បុគ្គល សមូហភាព​ចំនួន​១៥នាក់​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​បុព្វហេតុកសាងប្រទេសជាតិ។ អនុ​ប្រធាន​រដ្ឋសភា​វៀត​ណាម លោក​ស្រី Nguyen Thi Kim Ngan បាន​អញ្ជើញ
ចូល​​រួមក​​ម្ម​វិធី​​នេះ។ ថ្លែងមតិនៅទីនេះ ប្រធានអគ្គសម្ព័ន្ធពលករ វៀតណាម លោកDang Ngoc Tung បាន​សង្កត់​ធ្ងន់​ថា អ្នក​ដែល​ត្រូវ​បានលើកដម្កើងថ្ងៃនេះ​ សុទ្ធតែជា​បុគ្គលនាំមុខ​ក្នុង​ការរួម​វិភាគ​ទាន​សំរាប់​ការរីក​ធំធាត់​ដ៏រឹង​មាំ​​របស់​​ប្រទេសជាតិក្នុង​អំឡុង៧០ឆ្នាំកន្លងទៅ។ លោក Dang Ngoc Tung បាន សង្កត់ធ្ងន់ថា៖

“រាល់គំរូដែលត្រូវបានលើកដម្កើងលើកនេះ ក៏ដូចជាលើកមុនៗនឹងបន្តពង្រីកតួនាទី​ជាកត្តានាំ​មុខ ​នៃចលនា​ប្រ​ឡង​​ប្រណាំង​ស្នេហាជា​តិ។ ខ្ញុំសង្ឃឹមថា កម្មវិធីរុងរឿង​វៀតណាម​កាន់​តែ​អភិវឌ្ឍន៍​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​និង​មាន​កិត្យានុភាព​ធំធេង ក្នុងសង្គម”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ