28/12/2015 09:11 GMT+7 Email Print Like 0

លើកដម្កើងបណ្ដាអង្គភាពអាជីវកម្មដើម្បីពលករ


លើកដម្កើងបណ្ដាអង្គភាពអាជីវកម្មដើម្បីពលករ

អង្គភាពអាជីវកម្មចំនួន៤៩អង្គភាព ត្រូវបានលើកដម្កើង ក្នុងកម្មវិធី៖ លើកដម្កើងបណ្ដាអង្គភាពអាជីវកម្ម ដើម្បី​ពលករ ត្រូវបានប្រារព្វឡើងនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងហាណូយ។ នេះគឺ​ជា​បណ្ដា​អង្គភាព​បានធានា​ការងារធ្វើ ប្រាក់ចំណូលសំរាប់ពលករនៅកំរិតមធ្យោមខ្ពស់ និង​បងព​ន្ធ​គ្រប់​គ្រាន់​សំរាប់​រដ្ឋ។ លោក Pham Minh Huan អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម​បានសង្កត់ធ្ងន់ថា៖

“សហគមន៍​អង្គភាពអាជីវកម្មវៀតណាម នឹងបន្តពង្រីកប្រពៃណីដ៏ល្អប្រសើរដោយអភិវឌ្ឍន៍សេដ្ឋកិច្ចផង យក​ចិត្ត​ទុក​ដាក់ ដល់ផលប្រយោជន៍របស់ពលករទៀតផង។ យើងខ្ញុំក៏មានគោលបំណងថា៖ ជាប្រចាំឆ្នាំ អង្គភាព​អាជីវកម្ម​រាប់ពាន់អង្គភាព យកចិត្តទុកដាក់ដល់ផលប្រយោជន៍របស់ពលករ ការពារផលប្រយោជន៍​របស់ពលករ និងចាត់​ទុកពលករជាប្រភពកម្លាំងសំខាន់ ដើម្បីបង្កើតចំណូលអាជីវកម្ម ចំណេញសំរាប់អង្គភាពអាជីវកម្ម និង​ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ