13/08/2016 14:23 GMT+7 Email Print Like 0

លើកកំពស់ស្មារតី “យកច្បាប់ជាធំ” ធានាកាត់ទោសត្រឹមត្រូវតាមច្បាប់


ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងសន្និសីទ (រូបថតៈ TTXVN)

នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម​លោក Tran Dai Quang បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំតុលាការប្រជាជនកំពូល។​ថ្លែងមតិក្នុងជំនួបនេះ លោក Tran Dai Quang បានវាយតម្លៃខ្ពស់នូវលទ្ធផលនិងស្នាដៃ ដែលតុលាការប្រជាជនគ្រប់ជាន់ថ្នាក់ទទួលបាននាពេលកន្លងទៅ។ លោក Tran Dai Quang បានស្នើរឲ្យតុលា ការប្រជាជនគ្រប់ជាន់ថ្នាក់ប្រមូលផ្តុំផ្លាស់ប្តូរថ្មីការងារលើកកំពស់ស្មារតី “យកច្បាប់ជាធំ” ធានាការកាត់ទោសត្រឹមត្រូវតាមច្បាប់។​លោកមានប្រសាសន៍ថា៖

“ត្រូវធានាការវិនិច្ឆ័យទោសត្រឹមត្រូវកុំបណ្តាលការខូចខាតដល់ទ្រពសម្បត្តិរបស់រដ្ឋ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អង្គការនិងបុគ្គល់នីមួយៗ។ បង្កើនការងារឃ្លាំមើល ការងារកាត់ទោសរបស់តុលាការថ្នាក់លើចំពោះតុលាការ​ថ្នាក់ក្រោមសំដៅរកឃើញនិងដកបទពិសោធជាបន្ទាន់។ ប្រមូលផ្តុំដោះស្រាយនូវពាក្យបញ្តឹងជំនុំជំរះ ធានា​សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អង្គការនិងបុគ្គល”។

ប្រធានរដ្ឋលោក Tran Dai Quang ក៏បានស្នើរឲ្យផ្នែកតុលាការបន្តធ្វើការត្រួតពិនិត្យ អនុវត្តនិងធានាគុណភាពក្នុងការតាក់តែងពង្រាងច្បាប់និងឯកសារណែនាំការអនុវត្តច្បាប់៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ