08/07/2015 10:02 GMT+7 Email Print Like 0

លើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ទេសចរណ៍វៀតណាមក្នុងសម័យកាលថ្មី


ភ្ញៀវទេសចរណ៍ទៅទស្សនា Van Mieu Quoc Tu Giam នៅរដ្ឋធានីហាណូយ

សិក្ខាសាលាអំពីការអភិវឌ្ឍន៍ទេសចរណ៍វៀតណាមក្នុងសម័យកាលថ្មីបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៧ ខែកក្កដា​ ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ។ សិក្ខាសាលាលើកនេះប្រមូលផ្ដុំការពិភាគ្សាលើវិធានការធ្វើសកម្មភាព​ក្រោយពីពេលរដ្ឋាភិបាលទើបនឹងចេញផ្សាយសេចក្ដីសំរេចចិត្តស្ដីពិការលើកលែងទិដ្ឋាការដោយឯកតោ​​ភាគីសំរាប់បេឡារុសនិងប្រទេសចំនួន៥ទៀតនៅតំបន់អឺរ៉ុបខាងលិច ព្រមទាំងពិភាគ្សាអំពីដំណើរការ​កែសម្រួលច្បាប់ទេសចរណ៍ដើម្បីដាក់ជូនរដ្ឋសភានិតិកាលទី១៤ពិនិត្យនិងអនុម័តនាចុងឆ្នាំ២០១៦។ ជាពិ​សេស​គឺពិភាគ្សាអំពីការ អនុវត្តសារាចរណ៍របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលស្ដីពីរាល់ភារកិច្ច វិធានការ សំដៅលើក​កំពស់សមត្ថភាពប្រកួតប្រជែងរបស់ទេសចរណ៍វៀតណាមនិងបង្កើនការងារគ្រប់គ្រងបរិយាកាសទេសចរណ៍។​

នាពេលកន្លងទៅ ខឿនទេសចរណ៍វៀតណាមបានកា្លយទៅជាផ្នែកសេដ្ឋកិច្ចសំខាន់១។ គិតមកដល់ពេលនេះ វៀតណាមមានក្រុមហ៊ុនទេសចរណ៍អន្តរជាតិចំនួន១ ៥០០ ក្រុមហ៊ុនទេសចរណ៍ក្នុងប្រទេសជាង​១៣​ពាន់​និងមគ្គុទ្ទេសជាង១៥ពាន់នាក់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ