លើកកំពស់មនសិការអំពីការអភិវឌ្ឍន៍និរន្តរភាពក្នុងនិន្នាការសកលភាវូបនីយកម្ម
សិក្ខាសាលា “កម្មវិធីសកម្មភាពដើម្បីគោលដៅអភិវឌ្ឍន៍និរន្តរភាពចំនួន១៧ របស់អង្គការសហប្រជា ជាតិដំណាក់កាល២០១៦-២០៣០” ដោយប្រធានបទ “ការផ្តើមគំនិតអភិវឌ្ឍន៍សមុទ្រ ប្រកបដោយនិរន្តរភាព” បានបើកនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ។ កម្មវិធីនេះ គឺសំដៅលើកកំពស់មនសិការ អំពីគោលដៅអភិវឌ្ឍន៍និរន្តរភាពចំនួន១៧ របស់អង្គការសហប្រជាជាតិដំណាក់កាល២០១៦-២០៣០ ព្រមទាំងសង្កត់ធ្ងន់និងជម្រុញកម្មវិធី សកម្មភាពរបស់គោលដៅអភិវឌ្ឍន៍និរន្តរភាព ក្នុងនិនាការសកលភាវូបនីយកម្ម។ ដើម្បី អនុវត្តនូវគោលដៅអភិវឌ្ឍន៍និរន្តរភាពប្រកបដោយប្រសិទ្ធិភាព តំណាងចូលរួមបាន អះអាងនូវតួនាទីរបស់ការផ្តួចផ្តើមគំនិត អំពីនិន្នាការអភិវឌ្ឍន៍និរន្តរភាព រួមចំណែកលើកកំពស់ការទទួលខុសត្រូវ របស់សង្គម របស់រដ្ឋាភិបាលនិងសហគមន៍ ដើម្បីនាំមកតម្លៃនិរន្តរភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតាមនិន្នាការថ្មី៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម