09/07/2016 18:05 GMT+7 Email Print Like 0

លើកកំពស់ប្រសិទ្ធិភាពអភិបាលកិច្ចនិងរដ្ឋបាលសាធារណៈ


ទិដ្ឋភាពនៃសន្និសីទ

នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុង Da Nang (ភាគកណ្តាលវៀតណាម) មជ្ឈមណ្ឌលបំប៉នកម្មាភិបាល​និងស្រាវជ្រាវវិទ្យាសាស្ត្រនៃរណសិរ្សមាតុភូមិវៀតណាមបានរៀបចំសន្និសីទផ្លាស់ប្តូរលទ្ធផលនៃការពិនិត្យជាក់ស្តែងសន្ទស្សន៍ប្រសិទ្ធិភាព អភិបាលកិច្ចនិងរដ្ឋបាលសាធារណៈថ្នាក់ខេត្តនៅវៀតណាម (​ហៅ​​កាត់ថា PAPI ) ឆ្នាំ២០១៥ ដោយមានការចូលរួមរបស់តំណាង១០០នាក់មកពី១៧ខេត្តក្រុងភាគ កណ្តាលនិងតំបន់ Tay Nguyen ។ PAPI ជាក្រមសន្ទស្សន៍វាសវែងដោយបរានុម័តអំពីប្រសិទ្ធិភាពអភិបាលកិច្ចនិងរដ្ឋបាលសាធារណៈថ្នាក់ខេត្តនៅវៀតណាម ដែលបានផ្អែកទៅលើបទពិសោធន៍របស់ប្រជាជនពេល​ជួប​ប្រាស្រ័យជាមួយរដ្ឋអំណាចគ្រប់ជាន់ថ្នាក់។ នៅវៀតណាម ក្រមសន្ទស្សន៍ PAPI បាននិងកំពុងរួមចំណែកសកម្មក្នុងការ បង្កើតកម្លាំងចលករលើកកំពស់ប្រសិទ្ធិភាពអភិបាលកិច្ចនិងរដ្ឋបាលសាធារណៈ។

នៅក្នុងសន្និសីទនេះ អ្នកជំនាញការនានាបានធ្វើការវិភាគអំពីនិន្នាការផ្លាស់ប្តូរ ថ្នាក់ជាតិអស់រយៈពេល៥ឆ្នាំកន្លងទៅ (២០១១-២០១៥) និងការរកឃើញមួយចំនួននៃ ការស្រាវជ្រាវ PAPI ២០១៥នេះ។ តាមរយៈការវាយតម្លៃរបស់ PIPA ក្រុមអ្នកជំនាញការបាននាំចេញសំណើរចំពោះរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ស្តីពីរាល់បញ្ហា
ជំពាក់ជំពិនក្នុងការគ្រប់គ្រង និងជម្រុញការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំតំបន់សំដៅមានការកែប្រែសមស្រប៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ