04/03/2015 17:03 GMT+7 Email Print Like 0

លើកកំពស់ប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការជាមួយអ្នកផ្តល់ជំនួយ ODA

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ទើបនឹង​សំណូមពរ លើកកំ​ពស់​ប្រសិទ្ធិ​ភាព​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ រវាងវៀតណាមនិងបណ្ដាអ្នកផ្តល់ជំនួយ ODA និងទុនកម្ចីអនុគ្រោះ នាពេលខាងមុខនេះ។ ​លោក​បាន​ប្រគល់ជូនបណ្ដាក្រសួង  ស្ថាប័នទាក់ទិននានាកសាងរបាយការណ៍លំអិត ស្ដីពីបរិយាកាសវិនិយោគ  អាជីវ​កម្មនៅវៀតណាម ដែលក្នុងនោះបានលើកច្បាស់​នូវរាល់កំហិត វិធាន ការកែលំអរបរិ​យា​កាស​វិនិយោគ​អាជីវកម្មនៅវៀតណាម…លៗ​ ដើម្បីសម្រេចស្តង់ ដារបស់អាស៊ាន​ទាំងឡាយ។ អ្នកប្រមុខរដ្ឋាភិបា​ល​អំពាវនាវ​បណ្ដា​ស្ថាប័ន  អនុវត្តការសន្សំសំចៃក្នុងការប្រើប្រាស់ទុន ODA កាត់បន្ថយដំណើរទស្សនានិង
សិក្សា​នៅឯបរទេស។


តាមរបាយការណ៍របស់ខុទ្ធកាល័យបញ្ជាណែនាំជាតិអំពី ODA និងទុន​កម្ចីអនុគ្រោះ កា​រងារ​ចល​នា​និង​ទាក់​ទាញ​ប្រភពទុន ODA និងទុនកម្ចី​អនុគ្រោះ​ ដែលបានចុះបញ្ជីនាឆ្នាំ ២០១៤ ទទួលបានជិត៤,៤ពាន់​លាន​ដុល្លារ​អា​មេរិក។ ការរំដោះទុន ODA និងទុនកម្ចីអនុគ្រោះនាឆ្នាំ ២០១៤ទទួលបានជិត៥,៦ពាន់​លានដុល្លារអា​មេ​រិក​៕

 
​ តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ