12/04/2017 09:37 GMT+7 Email Print Like 0

លើកកំពស់ទំនាក់ទំនងសហប្រតិបត្តិការខាងគតិយុត្តិរវាងវៀតណាម-ឆែក



លើកកំពស់ទំនាក់ទំនងសហប្រតិបត្តិការខាងគតិយុត្តិរវាងវៀតណាម-ឆែក

គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយប្រធានរដ្ឋសភា ​លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចាប់ផ្តើមដំណើរបំពេញ​ទស្សនកិច្ចជាផ្លូវការនៅសាធារណះរដ្ឋឆែក ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧​តាម​សេចក្ដីអញ្ជើញរបស់ប្រធានព្រឹទ្ធសភាសាធារណះរដ្ឋឆែក លោក Milan Stech។ តាមឯកអគ្គរដ្ឋទូទវៀតណាមប្រចាំ​នៅ​ឆែក លោក Truong Manh Son បានអោយដឹងថា៖ ដំណើរទស្សនកិច្ចលើកនេះបានរួមចំណែកជំរុញថែមទៀត​ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៖

“ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងពិភាក្សាអំពីការផ្លាស់ប្តូរគណៈប្រតិភូ​បទពិសោធន៍ក្នុងវិស័យនីតិបញ្ញាត្តិនិងតាក់​តែងឯកសារច្បាប់។ យើងខ្ញុំសង្ឃឹមថា៖ ដំណើរទស្សនកិច្ចលើកនេះនឹងបើកចេញកិច្ចសហប្រតិបត្តិការថ្មីនិងជំរុញ​ទំនាក់ទំនងរវាងរដ្ឋសភាវៀតណាមជាមួយព្រឹទ្ធសភានិងសភាជាន់ទាបឆែក៕”

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ