លើកកំពស់ទំនាក់ទំនងសហប្រតិបតិ្តការរវាងរដ្ឋសភាវៀតណាមជាមួយអាមេរិក
លោក Nguyen Sinh Hung និងប្រធានអចិន្ត្រៃកិត្តិយសព្រឹទ្ធសភាអាមេរិកលោក Patrick Leahy (រូបថត៖Vietnamplus)
នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ ឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមអំពីលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិកនិងចូលរួមសន្និសីទប្រធានរដ្ឋសភាពិភពលោកលើកទី ៤ របស់ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាលោក Tran Van Hang បានអះអាងថា ការដែលលោកប្រធានរដ្ឋសភាវៀតណាមចូលរួមសន្និសីទលើកនេះជាព្រឹត្តិការណ៍មានអត្ថន័យដ៏សែនសំខាន់។ ដោយសារនៅទីនេះប្រធានរដ្ឋសភាទាំងឡាយបានពិភាគ្សាអំពីដំណោះស្រាយ ដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ដោយនិរន្តរភាពលើទូទាំងពិភពលោក។
នៅសន្និសីទលើកនេះ ប្រធានរដ្ឋសភានៃប្រទេសនានាវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃមហាសន្និបាតអន្តរសភាពិភពលោកលើកទី១៣២ (IPU ១៣២) ដែលវៀតណាមរៀបចំឡើងនាដើមឆ្នាំ ដោយសារចាត់ទុកថាសេចក្ដីប្រកាសហាណូយ ឯកសាររួមរបស់ IPU ១៣២ គឺជាសាររបស់រដ្ឋសភានៃប្រទេសទាំងឡាយផ្ញើរទៅសន្និសីទកំពូលរបស់អ.ស.បនាចុងខែកញ្ញាខាងមុខ ដើម្បីអមដំណើរជាមួយ អ.ស.ប ក្នុងការកសាងនិងអនុវត្តគោលដៅអភិវឌ្ឍន៍ដោយនិរន្តរភាព។ ស្ដីពីលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក លោក Tran Van Hang បានថ្លែងថា ដំណើរទស្សនកិច្ចលើកនេះ គឺសំដៅជំរុញដំណើរការអនុវត្តការយល់ដឹងរួម លទ្ធផលដ៏ល្អប្រសើរដែលលោកអគ្គលេខាបក្ស Nguyen Phu Trong និងប្រធានាធិបតីលោក Barack Obama ទទួលបាន។ស្ដីពីបញ្ហាសមុទ្រខាងកើតអាមេរិកក៏គាំទ្រទស្សនៈគោលជំហររបស់វៀតណាមក្នុងការដោះស្រាយជំលោះនៅសមុទ្រ ដោយសន្តិវិធីនិងឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម