17/05/2018 09:26 GMT+7 Email Print Like 0

លើកកំពស់តួនាទីព័ត៌មានកិច្ចការបរទេស និងផ្សព្វផ្សាយរូបភាពវៀតណាមទៅ កាន់ពិភពលោក


 លើកកំពស់តួនាទីព័ត៌មានកិច្ចការបរទេស និងផ្សព្វផ្សាយរូបភាពវៀតណាមទៅ កាន់ពិភពលោក

នាថ្ងៃទី១៦ ខែឧសភា ​ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូ​យ គណៈកម្មការដឹកនាំព័ត៌មានកិច្ច​ ការបរទេស​មជ្ឈិម​បានប្ររព្ធ​កិច្ចពិភាក្សា ​“ព័ត៌មានកិច្ចការបរទេស​ ដើម្បី​ បង្កើនការ​ផ្សព្វផ្សាយ​រូបភាព​វៀត​ណាម​ទៅកាន់​ពិភពលោក​ ក្នុងដំ​ណាក់កាល ​នាបច្ចុប្បន្ន” សំ​ដៅលើកកំពស់តួនាទីរបស់ស្ថាប័​នតំ​ណាងការទូតប្រចាំ ​នៅបរ​ទេស​ និង​បណ្តាស្ថាប័ន​សារ​ព័ត៌​មាន​។

ក្នុង​កិច្ចពិភាក្សានេះ ជំនាញការដែលមកពី​បណ្តាក្រសួង ស្ថាប័នផ្សព្វផ្សាយ ​ព័ត៌មានបានអះអាងថា ​ការកសាង​និងផ្សព្វ​ផ្សាយរូបភាពប្រទេសជាតិជា ​គោលដៅរបស់ប្រទេសទាំងមូល​។ ក្នុងពិភព​លោកធ្វើ​សមាហរណកម្ម​នេះ ការប្រកួតប្រជែងរវាងប​ណ្តាប្រទេសកាន់តែតឹងរឹង ​ហើយរូបភាពស្រស់ស្អាតមួយ​ ត្រូវបាន​គេចាត់​ទុកជាកត្តាដ៏​សំខាន់ក្នុង “​កម្លាំងទន់” របស់ប្រទេសរៀងៗខ្លួន ​ដោយរួមចំ​ណែកយ៉ាង​សំខាន់​ក្នុង​ការបញ្ជាក់​ពីឋានៈ​របស់ប្រទេសនោះផ​ងដែរ។ តំណាង​ទាំងឡាយ​បានគូស​បញ្ជាក់​អំពីតួនាទី​របស់ស្ថាបប័ន​ផ្សព្វផ្សាយ​ព័ត៌មាន ជា​ពិសេសគឺស្ថាប័នកាសែតក្នុងការ​ជម្រុញកិច្ចការព័ត៌មាន​បរទេស​។ តំណាងក៏  លើក​ឡើង​ដំណោះ​ស្រាយ​នានា ក្នុងនោះមានការបង្កើនតួ​នាទីរបស់ស្ថាប័ន សារព័​ត៌មាន​កិច្ចការ​បរទេស ដោយ​បាន​ចាត់​ទុក​នោះជាកម្លាំងស្នូលដើម្បី​ធ្វើការ ផ្សព្វផ្សាយរូបភាពរ​បស់ប្រទេសជាតិទៅកា​ន់ពិភព​លោក​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ