19/08/2015 09:50 GMT+7 Email Print Like 0

លើកកំពស់តួនាទីរបស់រដ្ឋសភាក្នុងសហគមន៍អាស៊ាន


ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh

នាព្រឹកថ្ងៃទី១៨ខែសីហាឆ្នាំ២០១៥ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំ​អធិប្បាយ​អំពី៖ សហគមន៍​អាស៊ាន និង​ការចូលរួមរបស់​វៀតណាម។ នៅទីនេះ ដំណាង​ក្រសួងការ​បរទេស និងក្រសួង ស្ថាប័ន​ទាក់​ទិន​នា​នា បាន​ផ្តល់ជូន​សមាជិក​សមាជិកា សភានានា នូវ​ទស្សនៈ​វិស័យ​សរុបមួយ អំពីសហគមន៍អាស៊ាន​ ឱកាស​និង​​ការ​​លំបាក​​សាក​​ល្បង នាពេល​សហគមន៍​បានបង្កើត​ឡើង ហើយនាំចេញសំ​ណើរ​មួយ​ចំនួន ដើម្បី​លើក​កំពស់​តួនាទី​របស់​រដ្ឋសភា ចំពោះ​ការជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុងសហគមន៍​អាស៊ាន។ តាម​នោះ ឧបនាយ​ក​រដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រី​ការបរទេស​វៀតណាម លោក Pham Binh Minh ថា៖ការបង្កើតសហគមន៍អាស៊ាន​នឹង​រួម​ចំណែកលើក​កំពស់តួនាទី ជាមជ្ឈមណ្ឌលរបស់អាស៊ាន នៅក្នុងតំបន់។ នេះ​គឺជាការ​ផ្លាស់ប្តូរយុទ្ធ​សាស្ត្រ របស់​អាស៊ាន ក្រោយរយៈពេល​៤៨ឆ្នាំកសាងនិង​អភិវឌ្ឍន៍។

“​ចាប់ពីពេល​បានបង្កើត​មក សហគមន៍​អាស៊ាន​មានចំនួន​ប្រជាជន៦០០លាននាក់ ដោយ​តំលៃ GDP សរុប​ចំនួន បីលាន​លាន​ដុល្លារ​អាមេរិក មានកម្លាំង​ពលកម្ម​សម្បូរ ឈរ​លំដាប់​ថ្នាក់​ទី៣ ក្រោយ​ចិន​និង​ឥណ្ឌា។ នេះ​គឺ​ជាទី​ផ្សារមួយ​និងមូលដ្ឋានផលិតកម្មឯក​ភាព​មួយ សំរាប់ប្រទេស​អាស៊ាន​នានា។ ហើយនេះក៏​គឺជា​តំបន់​ផ្លាស់​ប្តូរ​ដោយ​សេរី​របស់​មនុស្ស ទំនិញ​សេវាកម្ម ពលកម្មជំនាញ ខឿន​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ប្រហាក់​ប្រហែល​គ្នា មាន​កម្លាំង​ប្រកួត​ប្រជែង​ខ្ពស់ដើម្បី​ធ្វើ​សមាហរណកម្ម​ជាមួយខឿន​សេដ្ឋកិច្ចសកល៕”

 

តាម VOV5 -វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ