03/04/2015 14:18 GMT+7 Email Print Like 0

លើកកំពស់តួនាទីរបស់រដ្ឋសភាក្នុងកិច្ចការពារសិទ្ធិកុមារនិងបញ្ហាអាហាររូបត្ថម្ភដើម្បីការ​អភិវឌ្ឍន៍

នាព្រឹកថ្ងៃទី២ខែមេសាឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការកិច្ចការ បរទេស​នៃរដ្ឋសភា​វៀត​ណាម​ បាន​សហការ​ជាមួយ​មូលនិធិ​កុមារជំទង់អ.ស.ប​(UNICEF) និងអង្គការចិញ្ចឹមបីបាច់​និងអភិវឌ្ឍន៍ រៀប​ចំ​សិក្ខាសាលា​ អំពីតួនាទីរបស់​រដ្ឋសភា ក្នុង​កិច្ចការ​ពារ​សិទ្ធិ​កុមារ​ និង​បញ្ហា​អាហាររូបត្ថម្ភ​ដើម្បីការ​អភិវឌ្ឍន៍​។​ថ្លែង​មតិ​នៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានសង្កត់ធ្ងន់​ថា រដ្ឋសភា​ជា ស្ថាប័ន​មាន​តួនាទី​ដ៏សំខាន់ ក្នុងកិច្ចការពារសិទ្ធិកុមារនិងជាស្ថាប័ន​ឃ្លាំមើល​ និងជំរុញ​រដ្ឋាភិបាល​ក្នុងការ​អនុវត្ត​គោល​ន​យោ​​បាយច្បាប់ ព្រមទាំងផ្ទៀង​ស្ដាប់​មតិ​របស់ប្រជាជន អំពីរាល់គោលនយោបាយដែល​បានអនុវត្តផងដែ​រ។
 


លោក Uong Chu Luu ថ្លែងមតិនៅសិក្ខាសាលានេះ


“ក្នុងវិស័យការពារសិទ្ធិកុមារ រដ្ឋសភាវៀតណាមបានចេញផ្សាយច្បាប់ស្ដីពីកិច្ចគាំ​ពារ ថែទាំនិង​អប់រំកុមារ សន្យា​​បន្ត​កសាង​និង​សុក្រិត​ប្រព័ន្ធ​ច្បាប់ និង​ឃ្លាំមើល​ការ​​អនុវត្ត​គោល​នយោ​បាយ​ទាក់​ទិន ​ដល់​កិច្ច​​ការ​​ពារ​និង​ជំរុញ​សិទ្ធិ​កុមារ។ នាពេល​ខាងមុខនេះ វៀតាណាមនឹង​បង្កើតតុលាការសំរាប់គ្រួសារ និងអនីតិជននៅ​តុលាការ ប្រជាជន​ថ្នាក់ខែត្រនិងថ្នាក់ស្រុក។ នេះជាបទបញ្ញាត្តិសំដៅការពារ​សិទ្ធិកុមារយ៉ាងល្អជាង។” នៅ​សិក្ខា​សាលានេះ បណ្ដា​តំណាង​ក៏បាន​នាំចេញ​ដំណោះស្រាយ​ដ៏ខ្លាំងក្លា សំដៅ​កែ លំអរ​គោល​នយោ​បាយ​ជួយ​​ឧបត្ថម្ភ​សំរាប់​អាហាររូបត្ថម្ភ និងការអភិវឌ្ឍន៍របស់កុមារផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ