30/12/2015 08:56 GMT+7 Email Print Like 0

លើកកំពស់តួនាទីនិងឋានៈរបស់រណសិរ្សមាតុភូមិវៀតណាមក្នុងប្រព័ន្ធនយោបាយនិងក្នុងជីវភាពរស់នៅប្រចាំ


តំណាងចូលរួមនៅសន្និសីទ

នាព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៥ នៅទីក្រុងហាណូយ​ បានបើកសន្និសីទលើកទី៧ នៃក្រុម​ប្រធាន​គណៈ​កម្មា​ធិកា​រមជ្ឈឹម​រណសិរ្ស​មាតុ​ភូមិវៀត​ណាម (នីតិកាលទី៨)។ របាយការនៅសន្និសីទនេះបានបង្ហាញ​ថា ក្នុងឆ្នាំ​២០១៥ តួនាទី​និងឋានៈ​របស់ រណសិរ្ស​មាតុភូមិ​វៀតណាម​នៅក្នុង​ប្រព័ន្ធន​យោបាយ​និង​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃត្រូវ​បាន​អះអាង​ច្បាស់​ ពីមួយថ្ងៃទៅមួយថ្ងៃ។ រណសិរ្សគ្រប់ជាន់ថ្នាក់បាន​ពង្រីក ល្អនូវ​តួនាទីក​សាង​ផែន​មហា​សាមគ្គី​ជាតិ​ទាំង​មូល រៀបចំចលនាប្រឡងប្រណាំង​ជាច្រើន ដែល​បាន​ស្ថាប័ន​អង្គការ​និង​ប្រជាជន​គ្រប់​ស្រទាប់​យក​ចិត្ត​ទុក​ដាក់ ជឿទុក​ចិត្តគាំទ្រ។ លោក Nguyen Tuc សមាជិកក្រុមប្រធាននៃគណៈកម្មាធិ​ការ រណសិរ្សមាតុ​ភូមិ​វៀត​ណាម​បាន​ឲ្យដឹ​ង​ថា៖

“ដោយបានរួមសហការនិងឯកភាពក្នុងសកម្មភាព ដូច្នេះទើបរណសិរ្សមាតុភូមិ ប្រមូលផ្តុំ​បាន​បណ្តា​អង្គការ​ជាសមាជិក​ចូលរួម​ការឃ្លាំមើល និងបដិវាទ​សង្គម។ ទីពីរក្នុងឆ្នាំ​កន្លង​ទៅ រណសិរ្សមាតុ​ភូមិ​បាន​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត លេខ​២១៨ ស្តីពីរណសិរ្សចូល​រួមការ​កសាង​បក្ស កសាង​រដ្ឋអំណាច។ ដោយ ហេតុ​នេះ​បង្កើត​ឡើង​កា​រ​ស្រុះចិត្ត​គំនិត​ក្នុង​ប្រជាជន”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ