07/07/2015 09:48 GMT+7 Email Print Like 0

លើកកំពស់គុណភាពបំរើនិងផ្តល់សេវាកម្មរដ្ឋបាលសម្រាប់ប្រជាជន

នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្ស​មាតុភូមិវៀតណាម ក្រសួងមហាផ្ទៃ និងមជ្ឈឹមសមាគមអតីតយុទ្ធជនពិការវៀតណាមបានចុះហត្ថលេខា​លើ​កម្មវិធី គូបផ្សំអនុវត្តសន្ទស្សន៍ពេញចិត្តរបស់ប្រជាជន អង្គការនានាចំពោះការបំរើ របស់ស្ថាប័នរដ្ឋបាលរដ្ឋឆ្នាំ២០១៥ និងផែនការអនុវត្តការស៊ើបអង្កេតសង្គមវិទ្យាកំណត់សន្ទស្សន៍ពេញចិត្តរបស់ប្រជាជន អង្គការអំពីការ​បំរើរបស់ស្ថាប័នរដ្ឋបាលរដ្ឋ។​

តាមនោះ ស្ថាប័នចុះហត្ថលេខានឹងរៀបចំការសង្កេតសង្គមវិទ្យា កំណត់ សន្ទស្សន៍ពេញចិត្តអំពីការបំរើរដ្ឋបាលចំពោះបណ្តាសេវាកម្មរដ្ឋបាលសាធារណ។ តាមរយៈសន្ទស្សន៍ពេញចិត្តនេះ បណ្តាអង្គការរដ្ឋបាលរដ្ឋក្តាប់ជាប់ បានតម្រូវការ​បំណងប្រាថ្នារបស់ប្រជាជន​ អង្គការដើម្បីមានដំណោះស្រាយ កែលំអរ​ លើកកំពស់គុណភាពបំរើនិងផ្តល់សេវាកម្មរដ្ឋបាលសម្រាប់ប្រជាជននិងអង្គការ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ