27/12/2018 11:23 GMT+7 Email Print Like 0

លើកកម្ពស់សមត្ថភាពឧស្សាហកម្មកែច្នៃកសិកម្មរុក្ខកម្ម និងផលនេសាទ


 គណៈប្រតិភូអញ្ជើញទៅទស្សនាផលិតផលកសិកម្មបច្ចេកវិទ្យាជាន់ខ្ពស់របស់ក្រុមហ៊ុន Lasuco។

 នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្ត Thanh Hoa ក្រសួង កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​វៀត​ណាម​បាន​រៀបចំ​សន្និសីទ​ស្ដីពីការវាយ​តម្លៃសមត្ថភាព ​និងជំរុញការអភិវឌ្ឍ ឧស្សាហកម្មកែច្នៃកសិ​កម្មរុក្ខកម្ម ផលនេសា​ទ ​និង យន្តូបនីយកម្ម​កសិកម្ម ដើម្បីបម្រើការរៀបចំរចនា​សម្ព័ន្ធវិស័យកសិកម្មនៅ​ភាគខាងជើងឡើ​ងវិញ​។
 
អញ្ជើញថ្លែង​នៅទីនេះ លោក Tran Thanh Nam អនុរដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​បាន​លើក​ឡើង​អំពី បញ្ហាមួយចំនួន ដើម្បី លើក​កម្ពស់សមត្ថភាព និងជំរុញ​ការអភិវឌ្ឍ ឧស្សាហកម្ម​កែច្នៃក​សិកម្មរុក្ខ​កម្ម​ ផលនេសាទ និង យន្តូបនីយក​ម្មកសិកម្ម។ លោក Tran Thanh Na​m បានចាត់ទុកថា៖

​យើង​ត្រូវផ្ដោតសំខាន់លើការការធ្វើយន្តូបនីយកម្មក្នុងដំណាក់កាលបដិវត្តន៍ឧស្សាហកម្ម ៤.០។ លើស​ពីនេះ​ទៅទៀត​យើង​គប្បីធ្វើជាសេនាធិការជូន​រដ្ឋាភិបាល លើកសំណើរអំពីការ​តាក់តែងឯកសា​រ និង​សេចក្ដី​សម្រេច​ចិត្ត​ជូន​រដ្ឋាភិបាល ដើម្បីលើកម្ពស់សម​ត្ថភាពលើវិស័យ ឧស្សាហកម្មកែច្នៃកសិ​កម្មរុក្ខកម្ម ផលនេសា​ទ ​និង យន្តូបនីយកម្ម​កសិកម្មផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ