09/09/2017 11:18 GMT+7 Email Print Like 0

លើកកម្ពស់និងបង្កើនទំនាក់ទំនងការបរទេសរវាងរដ្ឋសភា​និង​កិច្ចការ​បរទេស​ប្រជាជន​រវាង​វៀត​ណាម​និង​ហុងគ្រី​


 លើកកម្ពស់និងបង្កើនទំនាក់ទំនងការបរទេសរវាងរដ្ឋសភានិងកិច្ចការបរទេសប្រជាជនរវាងវៀតណាមនិងហុងគ្រី

បន្តដំណើរ​ទស្សនកិច្ចនិងការងារនៅហុង​គ្រី នា​ថ្ងៃទី៧ ខែ​កញ្ញា ឆ្នាំ​​២០១៧ គណៈ​ប្រតិភូ​នៃ​បក្សកុម្មុយ​និស្តវៀត​ណាម​ ដឹក​នាំដោយ​លោកស្រី Truong ​Thi Mai ប្រធានគណៈកម្មា​ធិការ​ចល​នាប្រជាជន​មជ្ឈឹម បាន​មាន​ជំនួប​សន្ទនា​ជាមួ​យលោក Kover Laszlo ប្រធានរ​ដ្ឋសភាជាតិ និងជាប្រធានគណប​ក្សសម្ព័ន្ធ​ជាតិហុង​គ្រី (FIDESZ) ។ នៅ​ទីនេះលោកស្រី Truong Thi Mai បានលើកច្បាស់ថា​៖ រដ្ឋសភា នៃប្រទេស​ទាំងពីរបាន​មានការគាំ​ទ្រគ្នាទៅ​វិញ​ទៅមកនិង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព​ នៅវេទិកាពហុភាគី​។ សកម្មភាព​ជួបប្រាស្រ័យ​និង​ផ្លាស់ប្តូរ​បទ​ពិសោធន៍​រវាង​ភ្នាក់​ងារ​ឯកទេស​នៃ​រដ្ឋសភានៃ​ប្រទេស​ទាំងពីរ​នឹង​រួមចំណែក​ជំរុញទំនាក់​ទំនង​មិត្តភាព ជាប្រពៃណីនិងកិច្ចសហប្រតិបត្តិ​ការ រវាងវៀតណាមនិងហុងគ្រី។​

បន្ទាប់ពីនោះ​ប្រធានគណៈកម្មាធិការម​ជ្ឈឹមចលនា​ប្រជាជន លោកស្រី Truong Thi Mai បានជួប​សន្ទនា ជាមួយ​​លោក Thurmer Gyula ប្រធានបក្សកម្មករហុ​ងគ្រីនិង​គណៈប្រតិភូសមាគមមិត្តភាព​ហុងគ្រី - វៀត​ណាម​ ដឹក​នាំ​ដោយ​លោក​ Botka Laslo​ ផងដែរ៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​

 
បណ្តាព័ត៌មានបានផ្សាយ