22/03/2018 10:47 GMT+7 Email Print Like 0

លើកកម្ពស់ទំនាក់ទំនងដៃគូសហ ប្រតិបត្តិការយុទ្ធសាស្ត្រកូរ៉េខាងត្បូង-វៀតណាមឡើងកម្ពស់ថ្មី


ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in (រូបថតៈAFP/TTXVN )

ទទួលសេចក្តីអញ្ជើញរបស់ប្រធាន​រដ្ឋវៀតណាម លោក Tr​an Dai Quang ប្រធានា​ធិបតីកូរ៉េខា​ត្បូង លោក Moon Jae-in និង​លោកជំទាវបានអញ្ជើ​ញមក​បំពេញទស្សន​កិច្ច​ថ្នាក់រដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី​២៤មីនា។

ក្នុង​ឱកាសនេះ ទីភ្នាក់ងារ​សារព័​ត៌មាន​វៀតណាមបានអនុវត្តន៍ប​ទសម្ភាសន៍ ជាមួយប្រធានាធិបតីលោក Moon Jae-in ស្តីពីទំនាក់ទំនងរវាងប្រ​ទេសទាំងពីរ​និង​វិធានការ សំដៅជម្រុញថែមទៀតទំ​ នាក់ទំនង​នេះនាពេល​ខាងមុខ​។ ស្តីពីអត្ថន័យនៃដំណើរទ​ស្សនកិច្ចនៅវៀតណាម​លើក ​នេះលោក Moon Jae-in បាន​សង្កត់​ធ្ងន់​ថា៖ វៀតណាមជាប្រទេសដំ​បូងដែលលោកមក ​បំពេញទស្សន​កិច្ចក្នុង​ឆ្នាំ២០១៨ ​ព្រោះថា​ ទំនាក់​ទំនង​រវាង​កូរ៉េខាង​ត្បូង និងវៀតណាម គឺពិសេសណា​ស់។ ក្នុងឱកាសនៃដំណើរ​ទស្សនកិច្ច​នេះ លោក​មានបំណង​ពង្រឹង​ថែម ទៀតចំណងមិត្តភាពនិង​ការជឿទុកចិត្តគ្នាក្នុងក្រប​ខ័ណ្ឌជាន់​ខ្ពស់ ជាមួយ​ថ្នាក់​ដឹក​នាំ​ វៀតណា​ម។ ឈរលើស្មារតីនោះ លោករំ​ពឹងទុកថា ទំនាក់ទំនង​ដៃគូសហប្រតិ​បត្តិការ យុទ្ធសាស្ត្រ​រវាងប្រទេស​ទាំងពីរ​នឹងបាន​លើកឡើងកម្ពស់ថ្មីមួយ​។ ទន្ទឹមជាមួយគ្នា​នោះ តាមរយៈដំណើរទស្សន​កិច្ច​នេះ លោក​ក៏មាន​បំណ​ង​ជួបប្រាស្រ័យ​ជាមួយសហគ្រាស​ វៀតណាម គ្រួសារពហុវប្ប​ធម៌កូរ៉េ​ខាង​ត្បូង-វៀតណាម​និង​ប្រជាជន​វៀត​ណាម​ ដើម្បី​ពង្រឹង​ចំណងមិត្តភាពរវា​ងប្រជាជន​នៃប្រទេសទាំងពីរ៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ