09/10/2020 14:16 GMT+7 Email Print Like 0

លើកកម្ពស់ការយល់ដឹងក្នុងសហគមន៍ រួមចំណែកកាត់បន្ថយហានិភ័យនិងផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ


ទិដ្ឋភាពនៃពិធីមិទ្ទីងដើម្បីឆ្លើយតបនឹងទិវាអន្តរជាតិបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិឆ្នាំ ២០២០ (រូបថត៖ baoquangbinh.vn)
 

នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅខេត្ត Quang Binh មជ្ឈឹមកាកបាទក្រហមវៀតណាម បានរៀបចំពិធីមិទ្ទីង ដើម្បីឆ្លើយតបនឹងទិវាកាត់បន្ថយគ្រោះមហន្តរាយអន្តរជាតិ (១៣ តុលា) ឆ្នាំ ២០២០។

សកម្មភាពនេះត្រូវបានរៀបចំឡើង សំដៅលើកកម្ពស់ការយល់ដឹងរបស់ស្ថាប័ននានា អង្គការ សហគមន៍ សមាជិកនៃសមាគមកាកបាទ ក្រ ហម ក៏ដូចជាប្រជាជនអំពីផលប៉ះពាល់ ហានិភ័យនិងផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ ដើម្បីបង្កើនការងារសម្របសម្រួល ក្នុងចំណោមស្ថាប័ន និងមូលដ្ឋាននានា ជាពិសេស សមាជិកនិងអ្នកស័គ្រចិត្ត នៃកាកបាទក្រហមគ្រប់ជាន់ថ្នាក់។ ជាមួយគ្នានេះ បំពេញល្អនូវការងារបង្ការនិងការឆ្លើយតបយ៉ាងសកម្មចំពោះគ្រោះមហន្តរាយ ធម្ម ជាតិគ្រប់ប្រភេទ រួមទាំងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុសកលលោក។

ថ្លែងក្នុងពិធីនេះ លោក Nguyen Hai Anh អនុប្រធាននិងជាអគ្គលេខាធិការសមាគមកាកបាទក្រហម វៀតណាមបានអំពាវនាវដល់កាកបាទក្រហមគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស កម្មាភិបាល សមាជិកនៃកាកបាទក្រហមនិងប្រជាជន ត្រូវផ្តោតការយកចិត្តទុកដាក់លើការអនុវត្តការងារសំខាន់មួយចំនួន ដើម្បីរួមចំណែកដល់ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ