លើកកម្ពស់ការដោះស្រាយសារធាតុគីមីពុលដែលសហរដ្ឋអាមេរិកបានប្រើក្នុងអំឡុងពេលសង្រ្គាមនៅវៀតណាម
នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ គណៈកម្មា ធិការចលនាប្រជាជនមជ្ឈឹមបានរៀបចំសន្និសីទវាយតម្លៃនូវលទ្ធផលរយៈពេល៣ឆ្នាំ នៃការអនុវត្តសារាចរលេខ៤៣ របស់លេខាធិការដ្ឋានមជ្ឈឹមបក្ស ស្តីពីពង្រឹងការដឹកនាំរបស់បក្សក្នុងការដោះស្រាយផលវិបាកនៃសារធាតុគីមីពុលដែលសហរដ្ឋអាមេរិកបានប្រើក្នុងកំឡុងសង្គ្រាមនៅវៀតណាម។
នៅទីនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានឲ្យដឹងថា ក្រសួងបានបង្កើតផែនការសម្រាប់ចលនានិងការតស៊ូការទូត ក្នុងការស្រាវជ្រាវនិងជំនះនូវផលវិបាកនៃជាតិពុលគីមីក្នុងអំឡុងឆ្នាំ ២០១៦-២០២០ ដល់រដ្ឋអំណាច រដ្ឋសភា និងបណ្តាអង្គការស្រាវជ្រាវរបស់អាមេរិកជាដើម។ ក្រសួងការបរទេសក៏បានផ្តោតសំខាន់លើការផ្សព្វផ្សាយឲ្យអាមេរិកមានមនសិការនិងមានការទទួលខុសត្រូវចែករំលែកនូវផលវិបាកដោយសង្គ្រាមគឺមានសារៈសំខាន់ណាស់។ រដ្ឋាភិបាលអាមេរិកបានអះអាងថា ជួយឧបត្ថម្ភវៀតណាមដោះស្រាយផលវិបាកនៃជាតិគីមីពុលពណ៌លឿង ទុំ/dioxin។ ចាប់ពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានផ្តល់ទឹកប្រាក់ប្រហែល ១១០ លានដុល្លារអាមេរិកដើម្បីជួយវៀតណាមលើគម្រោងបោសសំអាត dioxin នៅអាកាសយានដ្ឋានអន្តរជាតិ Da Nang ដោយមានផ្ទៃដីចំនួន ៩០.០០០ ម៉ែត្រគូប និងផ្ទៃដី២៩ហិកតាត្រូវបានប្រគល់ជូនជាស្រេច៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម