
លុចសំបួរគោរពទំនាក់ទំនងជាមួយវៀតណាម (VNP)
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្របែលហ្សីកនិងលុចសំបួរលោក Vuong Thua Phong ទើបនឹងបានជូនសារតាំងរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ជូនឌុចលុចសំបួរ Henri។ ទទួលជួបសន្ទនាឯកអគ្គរដ្ឋទូត Vuong Thua Phong បន្ទាប់ពីពិធីជូនសារតាំង ឌុច Henri បានអះអាងថា លុចសំបួរជានិច្ចកាលគោរពការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយវៀតណាម។ ឌុច Henri បានអះអាងថាលុចសំបួរគាំទ្រវៀតណាមបង្កើនទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU) នៅចំពោះមុខនឹងជំរុញ EU សំរេចដំណើរការអនុម័តលើកិច្ចព្រមព្រៀងដៃគូនិងសហប្រតិបត្តិការលើគ្រប់វិស័យ (PCA) រវាង EU វៀតណាម និងសំរេចការចរចារស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម (EVFTA) យ៉ាងឆាប់ៗ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម