ឆ្លងកាត់រយៈពេលជាង ១១០ ឆ្នាំ បង្កើតនិងអភិវឌ្ឍន៍ ឥឡូវនេះប្រឈមមុខនឹងតម្រូវការការពារបរិស្ថាន រោងចក្រតម្បាញណាមឌិញ (Nam Dinh) ត្រូវការផ្លាស់ប្តូរទីតាំងទៅតំបន់ឧស្សាហកម្មហ័រសា (Hoa Xa) ប៉ុន្តែរូបភាពមួយចំនួនដែលមានលក្ខណៈជានិមិត្តរូបនូវឧស្សហកម្មមួយធំជាងគេបំផុតនៅតំបន់ឥណ្ឌូចិន នៅតែបន្សល់ទុកក្នុងគំនិតរបស់ប្រជាជនគ្រប់ជំនាន់ៗនៅទីក្រុងណាមឌិញ (Nam Dinh) ។
រោងចក្រតម្បាញសូត្រណាមឌិញ (Nam Dinh) ធ្លាប់ជារោងចក្រធំមួយជាងគេបំផុតនៅតំបន់ ឥណ្ឌូចិន ។ ពីមុននោះរោងចក្រជាកន្លែងស្រាវជ្រាវអំពីសូត្រដែលបង្កើតឡើងដោយលោក De Lanessan (១៨៨៧-១៨៨៨) ជាអ្នកគ្រប់គ្រងតំបន់ឥណ្ឌួចិនពេញសមត្ថភាព។ រហូតមកដល់ឆ្នាំ១៨៩៨លោក Paul Doumer បានអនុញាត្តិអោយកសាងរោងចក្រសូត្រមួយ និងប្រើប្រាស់ឡចំហុយសូត្រចំនួន ៦ ដោយចំហាយទឹក ដែលស្ថិតក្នុងកណ្តាលទីក្រុងណាមឌិញ (Nam Dinh)។ រហូតមកដល់ឆ្នាំ ១៩២៤ រោងចក្រនេះមានកម្មករ កម្មការនីចំនួន ៦.០០០ នាក់។ នាចុងឆ្នាំ ១៩៣៩ រោងចក្ររួមមាន៖ បីរោងសូត្រ បីរោងតម្បាញ មួយរោងសំរាប់ការជ្រលក់ មួយរោងសំរាប់ធ្វើភួយ មួយរោងសំរាប់យន្តកម្មនិង មួយរោងសំរាប់ជាងថាមវ័ន្ត។
អត្ថបទនិងរូបថត៖ កុងដាត- វៀតលីញ