05/01/2016 09:52 GMT+7 Email Print Like 0

លទ្ធផលបុរាណវិទ្យាជំហានដំបូងនៅកំពែងបុរាណ Luy Lau នៅខេត្ត Bac Ninh


វត្ថុជាច្រើនមានតំលៃខាងបុរាណវិទ្យាខ្ពស់ត្រូវបានរុករកនៅកំពែងបុរាណ Luy Lau

របាយការណ៍ដំបូងស្ដីអំពីលទ្ធផលបុរាណវិទ្យានៅតំបន់កំពែងបុរាណ​ Luy Lau ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នាពេល​ថ្មី​ៗ​នេះ បានសរឲ្យឃើញនូវប្រការគួរ​ឲ្យទាក់​ទាញ នៅដំណាក់កាល២ពាន់ឆ្នាំមុននេះ។ កេរ្តិ៍ដំណែល​កំពែង​បុរាណ Luy Lau នៅឃុំ Thanh Khuong ស្រុក Thuan Thanh ខេត្ត Bac Ninh ភាគខាងជើងវៀតណាម​មិន​ត្រឹម​តែជា​មជ្ឈ​មណ្ឌ​ល​ នយោបាយប៉ុណ្ណោះទេ ថែម​ទាំងជាមជ្ឈមណ្ឌលសេដ្ឋ​កិច្ចពាណិជ្ជកម្មព្រមទាំង ជាមជ្ឈមណ្ឌលវប្បធម៌ សាស​នាធំ និងវ័យចំណាស់បំផុត​នៅវៀតណាមទៀតផង។ វគ្គរុករកទី២ ក្នុងឆ្នាំ២០១៥បន្ត​អនុវត្តន៍​កម្មវិធី​សហ​ប្រតិ​បតិ្ត​ការ​ស្រាវជ្រាវ​ រវាងសារ​មន្ទីរប្រវត្តិសាស្ត្រជាតិនិងសកលវិទ្យាល័យ​អាស៊ីខាង​កើត របស់​ជប៉ុន​។ អ្នក​បុរាណ​វិទ្យាបានប្រមូលផ្ដុំវត្ថុជាច្រើននោះ គឺសម្ភារៈស្ថាបត្យកម្ម ឧបករណ៍ប្រើប្រាស់ក្នុង​ជីវភាពរស់នៅ ដែលមាន អាយុ​​កាល​តាំងពី​សតវត្សទី១មុនគ.សដល់សតវត្សទី​១៤នៃគ.ស។ វត្ថុទាំងនេះ​បានបញ្ជាក់​នូវដំណើរ​ការស្នាក់​នៅជា​បន្ត បន្ទាប់​និង​យូរអង្វែងរបស់មនុស្សនៅតំបន់ ហើយអះអាងថានេះជាមជ្ឈ មណ្ឌលប្រជុំជន​មួយ​មាន​ទ្រង់​ទ្រាយ​ធំ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ