20/03/2018 10:28 GMT+7 Email Print Like 0

លទ្ធផលនៃដំណើរទស្សនកិច្ចនៅអូស្ត្រាលីនិងនូវែលសេឡង់របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc


 អនុ ដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung 

ក្នុងឱកាសនៃដំណើរ​ទស្សនកិច្ចជាផ្លូវ​ការរបស់នាយករដ្ឋមន្ត្រីលោក Ngu​yen Xuan Phuc លោកជំទាវ​និងគណៈ​ប្រ​តិភូ​ជាន់ខ្ពស់វៀតណាមនៅនូវែលសេ​ឡង់ អូស្ត្រាលីនិង ចូល​រួមសន្និសីទកំពូលពិសេស​អាស៊ាន-​អូស្ត្រាលី ចាប់ពីថ្ងៃ​ទី១១​ដល់ថ្ងៃទី១៨នោះ​ ​​​អនុ​រដ្ឋមន្ត្រី​ការបរទេសវៀតណា​ម លោក Nguyen Quoc Dung បាន​អញ្ជើញ​ឆ្លើយ​សម្ភាស​ន៍ ជាមួយអ្នកយកព័ត៌មានដោយ​ ស្តីពីលទ្ធផលនៃដំណើរ​ទស្សន​កិច្ច​នេះ។​
 
អនុរដ្ឋមន្ត្រី​លោក Nguyen Quoc Dung បានអះអាង​ថា ដំណើរទស្សនកិច្ច​នៅ អូស្ត្រាលី​និង​នូវែលសេឡង់​របស់នាយក​រដ្ឋមន្ត្រីគឺប្រកប​នូវជោគជ័យយ៉ាងត្រចះ​ត្រចង់ លើគ្រប់ជ្រុងជ្រោ​យ៖​
 
“ជោគជ័យនៃ​ដំណើរទស្សនកិច្ចនេះ គឺបង្ហាញតាមរយៈការ​ដែល ភាគីទាំងអស់ សុ​ទ្ធតែពេញ​ចិត្តយ៉ាង​ខ្លាំង​លើលទ្ធផល​ទទួល​បាន។ វៀតណាមបានលើកកម្ពស់ទំ​នាក់ ទំនងជាមួយប្រទេសទាំងពីរនេះ​។ ជាពិ​សេស សម្រាប់​អូស្ត្រាលីបានលើកកម្ពស់​ទំនាក់ ទំនងទៅជាដៃគូយុទ្ធសាស្ត្រ​ដោយកំណត់​ច្បាស់នូវ​យន្តការ​ផ្លាស់ប្តូរ​កិច្ច​សហប្រតិបត្តិការ​និងការពិគ្រោះយោបល់ជាប្រចាំ ទាំង​ថ្នាក់ជាន់ខ្ពស់និងថ្នាក់ឯក ទេសផង​។ ​រីឯ នូវែល​សេឡង់​វិញ វៀ​តណាមក៏បានបង្កើនកិច្ចសហប្រតិ​បត្តិការលើគ្រប់ជ្រុងជ្រោយ ហើ​យ ក៏​បាន​កំណត់ ដំណើរ​ការ​សម្រាប់​ភាពជា​ដៃគូយុទ្ធសាស្ត្រ​នាពេលខាងមុខ​”។​
 
ស្តីពីសន្និសីទកំពូលពិសេស​អាស៊ាន-អូស្ត្រាលី លោក Nguyen​ Quoc Dung បាន ឲ្យដឹងថា សន្និ​សីទលើក​នេះប្រកបនូវ​អត្ថន័យពិសេស​ ព្រោះថា នេះជាលើក​ដំបូង ដែលមាន​សន្និសីទ​កំពូល​រវាង​អាស៊ាន​និងអូស្ត្រាលី​បានរៀបចំ​នៅប្រទេសអូ​ស្ត្រាលី ដែរ។ គោលដៅនៃសន្និសី​ទនេះ គឺអនុវត្ត​ជាក់ស្តែង​និងធ្វើឲ្យស៊ី​ជម្រៅថែម​ទៀត​នូវ​ទំ​នាក់​ទំនងដៃគូយុទ្ធសាស្ត្រអាស៊ា​ន-អូស្ត្រាលី និងអះអាងនូវការស​ន្យារបស់​ទាំងអូស្ត្រា លីក៏ដូច​ជាអាស៊ាន​ក្នុងការ​ជម្រុញ​កិច្ចសហប្រតិបត្តិការដើម្បីសន្តិសុ​ខនិង​វិបុលភាពក្នុង​តំបន់។
 
ស្តីពីការរួមចំណែករបស់គណៈប្រតិភូវៀត​ណាម ក្នុងសន្និសីទលើកនេះ​ លោក​ Nguyen Quoc Dung បាន​ឲ្យដឹង​ថា នៅ​ក្នុងសន្និសីទ នាយករដ្ឋ​មន្ត្រី លោ​ក N​guyen Xuan P​huc បាន​ថ្លែងមតិស្តីពី​ទិសដៅសំខាន់​នៃទំនាក់​ទំនងដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន អូស្ត្រាលី។ ហើ​យនាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc ជាថ្នាក់ដឹក​នាំមួយ​រូប ក្នុង ចំណោម​ថ្នាក់ដឹកនាំ៤​រូប អញ្ជើញថ្លែងមតិនៅក្នុ​ងសន្និសីទចង្អៀត​នៃសន្និសីទ​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ