10/10/2017 09:36 GMT+7 Email Print Like 0

លក្ខណៈវិសេសវិសាលនៃសប្តាហ៍ភាពយន្ត APEC ២០១៧


 លក្ខណៈវិសេសវិសាលនៃសប្តាហ៍ភាពយន្ត APEC ២០១៧

សប្ដាហ៍ភាពយន្ត “អបអរសាទរវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក នៅវៀតណាម២០១៧” (សប្ដាហ៍ភាពយន្ត APEC ២០១៧ ) បានរៀបចំឡើងចាប់ពីថ្ងៃទី ១១ ដល់ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៧ នៅទី​ក្រុង​ហាណូយនិងចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុង Da Nang។ ដោយមានពាក្យស្លោកថា "បង្កើតកម្លាំងចលករថ្មី រួមគ្នាពូនជ្រំអនាគតរួម" សប្ដាហ៍ភាពយន្ត APEC វៀតណាម ២០១៧ បាន​រៀប​ចំឡើងតាមបទដ្ឋានតភ្ជាប់វប្បធម៌រវាងបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC ហើយរួមវិភាគទានក​សាង​សហគមន៍ អាស៊ី - ប៉ាស៊ីហ្វិក ប្រកបដោយសន្តិភាព ស្ថិរភាព រស់រវើក តភ្ជាប់ និងសម្បូររុងរឿង។ តាមនោះ ឧទ្ទេសនាមវណ្ណកម្មភាពយន្តដ៏វិសេសវិសាលនៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC ។ ភាពយន្តដែលបានចាក់បញ្ចាំងក្នុងកម្មវិធីនេះបានជ្រើសរើសពីបណ្ដាប្រជុំខ្សែភាពយន្តនៃបណ្ដាសមាជិក APEC ហើយ​បានបង្ហាញពីអត្តសញ្ញាណវប្បធម៌ពិសេសពិសាលនិងលក្ខណៈស្រស់ស្អាតនៃធម្មជាតិនិងមនុស្ស។

គណៈចាត់តាំងបានជ្រើសរើសភាពយន្តចំនួន ១១ នៃខឿនសេដ្ឋកិច្ចជាសមាជិក APEC ទាំង ១១ ដើម្បីចាក់បញ្ចាំង។ ភាពយន្ត “មនុស្សស្អាត” របស់វៀតណាមត្រូវបានចាក់បញ្ចាំងនារាត្រីបើកសប្ដាហ៍ភាពយន្ត APEC ២០១៧ នាយប់ថ្ងៃទី ១១ តុលា នៅទីក្រុងហាណូយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ