27/10/2016 10:25 GMT+7 Email Print Like 0

លក្ខណៈវប្បធម៌ស្រដៀងគ្នាដែលផ្សាភ្ជាប់បណ្តាប្រទេសរួមទន្លេមេគង្គ


ទិដ្ឋភាពនៃពិធីជប់លៀង Gala Dinner

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ​២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក​ Nguyen Xuan Phuc និង​លោក​ជំទាវ​បាន​អញ្ជើញ​ជាអធិបតី​ ពិធីជប់លៀង Gala​ Dinner ស្វាគមន៍​ប្រធាន​គណៈ​ប្រតិភូ​និង​ភរិយា​ដែល​ចូល​រួម​សន្និសីទ​ជាន់​ខ្ពស់​ CLMV ទី៨ ACMECS ទី៧ និងWEF-មេគង្គ។ ថ្លែងមតិ​ក្នុង​ពិធី ​លោក Nguyen Xuan Phuc បាន​សង្កត់​ធ្ងន់​ថា ប្រទេស​ដែលរស់​នៅរួ​ម​ទន្លេមេ​គង្គ​សុទ្ធ​តែមា​ន​វប្ប​ធម៌​ប្រពៃណី​យូរ អង្វែង​ពោរ​ពេញ​ទៅ​ដោយ​អត្តសញ្ញាណ របស់ប្រទេសខ្លួន។​ ហើយ​ប្រទេស​នីមួយ​ សុទ្ធ​តែមាន​សិល្បករ​ដែល​មាន​ទេព​កោសល្យ​​ផលិត​ចេញ​ នូវផលិតផលសិប្បកម្មវិចិត្រ សិល្បៈល្បីឈ្មោះលើពិភពលោក​។ ដោយសារ​លក្ខណៈ​ស្រដៀង​គ្នា​នោះ​ហើយ​ដែល​បានផ្សា​ភ្ជាប់​ បណ្តា​ប្រទេស​រស់នៅ​រួម​ទន្លេ​មេគង្គ តាំងពីដើម​មក។ នាយក​រដ្ឋមន្ត្រី​ លោក Nguyen​ Xuan Phuc បានចាត់ទុក​ថា​ដោយ​ឈរលើគ្រឹះ​ដ៏រឹងមាំ​នោះ ប្រទេសមេ​គង្គ ទាំង​អស់​គប្បី​រឹត​បន្តឹង​កិច្ច​សហ​ប្រតិបត្តិការ និងបើកទូលាយការផ្សាភ្ជាប់​ជាមួយប្រទេស ស្ថិតតាមបណ្តោយ​ទន្លេ​ធំៗ​ដូច​ជា អាយ៉េ​យ៉ាវ៉ាឌី​-ចៅ​ប្រាយ៉ានិង​មេគង្គក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ច​ធ្វើ​សមាហរណកម្ម​តំបន់​និង​រួមគ្នា​រក្សា​សន្តិភាព​សំដៅ​ឆ្ពោះទៅ​ភាព​សម្បូ​ររុ​ងរឿង​សម្រាប់​ប្រទេសទាំង​៥ផង​ដែរ​៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ