01/06/2019 11:06 GMT+7 Email Print Like 0

រំលឹកវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអធ្ឋិធាតុយុទ្ធជនពលី និងកងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីជីវិតនៅសមរភូមិកម្ពុជា


 ទិដ្ឋភាពនៃពិធីរំលឹកវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអធ្ឋិធាតុយុទ្ធជនពលី និងកងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីជីវិតនៅសមរភូមិកម្ពុជា
 

លោកស្រី Huynh Nu Thu Ha អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានឲ្យដឹងថា ការទទួល​អដ្ឋិ​ធាតុ​យុទ្ធជន​ពលីមកស្រុកកំណើតវិញគឺជាបំណងប្រាថ្នារបស់បក្ស រដ្ឋ ក្រុមគ្រួសារ និងជនរួមជាតិវៀតណាម។
 
នាព្រឹកថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ នៅឈាបនដ្ឋានយុទ្ធជនពលី នៅស្រុក Duc Co ភាគខាងត្បូងវៀតណាម គណៈកម្មាធិការ​បក្សខេត្ត ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានរៀបចំពិធី​ទទួល​ រំលឹកវិញ្ញាណក្ខ័ន្ធ និងបញ្ចុះសព យុទ្ធជនពលី និងកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៧ អធ្ឋិធាតុ​ដែល​បាន​ពលី​ជីវិតនៅកម្ពុជា។ អដ្ឋិធាតុទាំងនេះ ត្រូវបានក្រុមការងារស្វែងរក ប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលី កងទ័ព​ស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមនៅកម្ពុជា នៃមេបញ្ជាការយោធាខេត្ត  Gia Lai (ក្រុមការងារ K52)  ស្វែងរក និង​ប្រមូលផ្ដុំនារដូវប្រាំងឆ្នាំ ២០១៨ - ២០១៩ នៅខេត្តចំនួនបីរបស់កម្ពុជា គឺ៖ ខេត្ដរតនគិរី  ខេត្តព្រះវិហារ ​និងខេត្តស្ទឹងត្រែង។
 
អញ្ជើញថ្លែង​នៅទីនេះ លោកឧត្តមសេនីយ័ទោ ទេព រួន មេបញ្ជាការរង យោធភូមិភាគទី ៤ នៃកង​យោធ​ពល​ខេម​រភូមិ​ន្ទ បានសម្តែងនូវអារម្មណ៍ររំភើបចិត្ត ដោយបានធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន និង កងទ័ព ស្ម័គ្រចិត្តវៀត​ណាមដែលពលីជិវិតនៅកម្ពុជា។
 
ជាការឆ្លើយតប​ លោកស្រី Huynh Nu Thu Ha អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai បាន​ឲ្យ​ដឹង​ថា ការទទួលអដ្ឋិធាតុយុទ្ធជនពលីមកស្រុកកំណើតវិញគឺជាបំណងប្រាថ្នារបស់បក្ស រដ្ឋ ក្រុមគ្រួសារ និង​ជន​រួម​ជាតិ​វៀត​ណាម​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ