14/01/2016 09:40 GMT+7 Email Print Like 0

រំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន


ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅចិន លោក Dang Minh Khoi

នាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ស្ថាន​ទូតវៀតណាមប្រចាំនៅចិន បានរៀបចំពិធីរំ​លឹកខួបអនុស្សាវរីយ៍ លើក​ទី៦៦ ទិវា​បង្កើត​ទំនាក់​ទំនង​ការទូត វៀតណាម-ចិន (ថ្ងៃទី១៨ ខែ​មករា ឆ្នាំ១៩៥០ - ថ្ងៃទី១៨ ខែ​មករា ឆ្នាំ​២០១៦)។ ថ្លែង​មតិ​នៅទី​នេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅចិន លោក Dang Minh Khoi បាន​អះអាងជាថ្មីម្តងទៀត​នូវ​ភាព​ចាំ​បាច់​ របស់​ការបង្កើនទំនុកទុកចិត្តខាងនយោបាយ និងអះអាងទៀតថា៖ វៀតណាម​ជានិច្ចកាល​យកចិត្ត​ទុក​ដាក់ និង​មាន​គោលបំណង​រួម​ជាមួយចិន ជំរុញ​ទំនាក់ទំនងជិតខាងភូមិ​ផងរបង ជាមួយគ្នា​ប្រកបដោយមិត្តភាព សហប្រតិ​បត្តិការ​លើ​គ្រប់វិស័យ វៀតណាមនិងចិន។

​លោក Dang Minh Khoi បានសម្ដែងគោលបំណងថា៖ ឆ្នាំ​២០១៦នេះ ទំនាក់​ទំនង​វៀត​ណាម​និង​ចិន មាន​ការអភិវឌ្ឍន៍​ថ្មី ខ្លាំង​ក្លាលើគ្រប់​ជ្រុង​ជ្រោយ។ ចំពោះ​បញ្ហាស​មុទ្រខាងកើត ភាគីទាំង​ពីរត្រូវ​អត់​ធ្មត់ ចរចា​ និង​ពិគ្រោះ​យោបល់ ដោយ​ផ្អែកទៅលើច្បាប់​អន្តរជាតិ និងកិច្ចព្រមព្រៀងនានា​រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំង​ពីរ ក្នុង​រយៈពេល​កន្លងទៅ។ ឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក Kong XuanYou​ បានអះអាង​ថា៖ ភាគី​ចិន យក​ចិត្ត​ទុក​ដាក់​ជាពិសេស ចំពោះទំនាក់ទំនងជាមួយ​វៀតណាម ហើយមាន​គោលបំណង​រួមជាមួយ​វៀត​ណាម ជំរុញ​កិច្ច​សហ​ប្រិតបត្តិ​ការ​ទ្វេភាគី។ ក៏ក្នុងឱកាស​នេះដែរ សប្ដាហ៍តាំងពិព័រណ៏រូបភាព៖ វៀតណាម-ភាព​ស្រស់​ស្អាត​ជានិច្ច ដោយ​ស្ថាន​ទូតវៀតណាម ប្រចាំនៅចិន និង​ក្រសួងវប្បធម៌ កី​ឡា និង​ទេសចរណ៍វៀតណាម រៀបចំ​ឡើង ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃទី១៧ ខែ​មករា​ នៅទីក្រុងបេកាំង (ចិន)៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ