រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីផ្នែកការទូតនិងលើកទី២០ទិវាវៀតណាមចូលរួមអាស៊ាន
នាយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ នៅទីក្រុងបាងកក ស្ថានទូតវៀតណាមប្រចាំនៅថៃបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីរបស់ផ្នែកការទូតវៀតណាមនិងលើកទី២០ទិវាវៀតណាមចូលរួមអាស៊ាន។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃលោក Nguyen Tat Thanh បានអះ អាងថា ផ្នែក
ការទូតវៀតណាមជានិច្ចកាលឈានមុខក្នុងការតស៊ូដណ្ដើមយកឯករាជ្យសេរីភាពនិងសុភមង្គលរបស់ប្រជាជាតិ។លោក Nguyen Tat Thanh បានសង្កត់ធ្ងន់ថា ថៃជាសមាជិកអាស៊ានដំបូងដែលមានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀតណាមនិងជាប្រទេសតែមួយគត់មានកិច្ចប្រជុំគណៈរដ្ឋមន្រ្តីរួមជាមួយវៀតណាម។ លោកក៏បានវាយតំលៃខ្ពស់ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលថៃចំពោះវៀតណាមផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម