07/02/2018 06:12 GMT+7 Email Print Like 0

រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបង្កើតកងកម្លាំងឆ្មាំការពារនគរបាលប្រជាជន

នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយបញ្ជាការដ្ឋានឆ្មាំការពារបានរៀបចំជំនួបប្រាស្រ័យប្រពៃណីក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៥ ទិវាបង្កើតកងកម្លាំងឆ្មាំការពារនគរបាលប្រជាជន (ថ្ងៃទី១៦ កុម្ភៈ ឆ្នាំ១៩៥៣ ថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០១៨)។

រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបង្កើតកងកម្លាំងឆ្មាំការពារនគរបាលប្រជាជន 
(រូបថត៖ VOV)

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អះអាងថា កងកម្លាំងឆ្មាំការពារនគរបាលប្រជាជនដើរតួនាទីសំខាន់ ពិសេសលើសមរភូមិការពារសន្តិសុខមាតុប្រទេស ការពារបក្ស រដ្ឋ ប្រជាជន​ និងលទ្ធិសង្គមនិយម។ ប្រធានរដ្ឋលោក Tran Dai Quang សង្កត់ធ្ងន់ថា កងកម្លាំងឆ្មាំការពារនគរបាលបន្ត ផ្លាស់ប្ដូរថ្មី លើកកំពស់ប្រសិទ្ធភាព គុណភាព ជំនាញ អនុវត្តន៍ឲ្យបានល្អនូវការងារបង្ការប្រឆាំង តស៊ូរាំងស្កាត់ប្រកបដោយប្រសិទ្ធភពនូវអំពើបំផ្លិចបំផ្លាញ និងអំពើភេរវកម្មរបស់កម្លាំងអមិត្តនិងបទល្មើស៕

 តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ