29/06/2015 09:20 GMT+7 Email Print Like 0

រំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាបង្កើតសមាគមន៍មិត្តភាពវៀតណាម-បារាំង

នាថ្ងៃទី២៧ខែមិថុនាឆ្នាំ​២០១៥ នៅរដ្ឋធានីហាណូយ សមាគមន៍មិត្តភាពនិង​សហ​ប្រតិបតិ្តការ​វៀតណាម-បារាំង (មុន​នេះ​ជាសមាគមន៍មិត្ត​ភាពវៀត​ណាម-បារាំង)​ បានរៀបចំពិធី​រំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវា​បង្កើត​សមាគម​ន៍ (ថ្ងៃទី២ខែកក្កដា) និងការ​តាំងពិព័រណ៍​គំនូរ រូបថត​ឯកសារ​ក្រោម​ប្រធាន​បទ “វៀត​ណាម-ហូ​ជីមិញ​៖ សំណង​មិត្តភាព​វៀតណាម-​បារាំង”។ អំណរសាទរ​និងវាយតំលៃខ្ពស់​ចំពោះ​សកម្មភាព​របស់​សមាគមន៍​មិត្តភាពនិ​ង​សហប្រតិបតិ្តការ​វៀតណាម-បារាំង នាពេល​កន្លងទៅ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀត​ណាម​លោក Jean Noel Poirier បានអះ​អាងថា នាពេលខាងមុខ ស្ថានទូតបារាំងប្រចាំនៅវៀត​ណាម នឹងបន្តគាំទ្រនិងរួម​ដំណើរ​ជាមួយ​សមាគមន៍​មិត្តភាព និងសហប្រតិបតិ្តការវៀតណាម-បារាំង ក្នុងការ​កសាង​និងអនុវត្ត​សកម្មភាព​ជាច្រើន​ដែល​រួមចំ​ណែក​ ក្នុងការជំរុញ​ទំនាក់ទំនង​មិត្ត​ភាពសហប្រតិបតិ្តការ រវាងប្រជាជននៃប្រទេស​ទាំង២ ក៏ដូច​ជាធ្វើ​ឲ្យទំនាក់​ទំនង​ដៃគូយុទ្ធសាស្ត្រវៀត​ណាម-បារាំង កាន់តែស៊ីជំរៅពី១ថ្ងៃ​ទៅ១ថ្ងៃ។

ក្នុងឱកាសនេះដែរ អនុប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម លោកស្រី​ Nguyen Thi Hoang Van បានប្រគល់ប័ណ្ណសរ​សើរ​របស់ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល​ជូនសមាគមន៍មិត្តភាព និងសហប្រតិបតិ្តការវៀតណាម-បា​រាំង​​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ