27/06/2015 09:50 GMT+7 Email Print Like 0

រំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ម៉ូសំប៊ិក


ឯកអគ្គរដ្ឋទូតម៉ូសំប៊ិកប្រចាំនៅវៀតណាមលោកGamiliel Munguambe (រូបថត៖dangcongsan.vn)

នាយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០១៥ នៅរដ្ឋធានីហាណូយ ស្ថានទូតម៉ូសំ​ប៊ិក​ប្រចាំ​នៅវៀត​ណាម​បាន​រៀបចំ​ពិធីរំលឹក​ខួបអនុស្សាវ​រីយ៍​លើកទី៤០ នៃទិវាឯករាជ្យ​ជាតិ​និងលើក​ទី​៤០នៃ ទិវា​បង្កើត​ទំនាក់​ទំនង​ការទូតរ​វាង​វៀត​ណាម​និងម៉ូសំ​ប៊ិក (ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៥)។ នៅទី​នេះ ឯក​អគ្គរដ្ឋទូត​ម៉ូសំប៊ិក​ប្រចាំ​នៅវៀតណាម លោកGamiliel Munguambe បាន​លើក​ច្បាស់​ថា វៀត​ណាម​និងម៉ូសំប៊ិក​ជានិច្ចកាល​គាំទ្រគ្នាក្នុ​ងបុព្វ​ហេតុ​តស៊ូ ដើម្បី​ឯក​រាជ្យ​និង​សេរីភាព។ មកដល់ពេល​នេះ ប្រទេស​ទាំង២​បន្ត​ជំរុញ​យ៉ាងខ្លាំង ក្លាកិច្ច​សហប្រតិបតិ្ត​ការ​លើវិស័យ​ជាច្រើន​ដូច​ជា នយោបាយ​ការទូត​សេដ្ឋកិច្ច វប្បធម៌ អប់​រំបណ្ដុះបណ្ដាលជា​ដើម។ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម លោក Cao Duc Phat បាន​សំដែង​ជំនឿជាក់​ថា ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​ និងប្រជាជន​នៃប្រទេសទាំង​២ ទំនាក់​ទំនង​រវាងវៀតណាម និងម៉ូសំប៊ិក​នាពេលខាងមុខ នឹងបន្តត្រូវ​បាន​បង្កើន​ថែម​ទៀត ឆ្លើយ​តបនឹង​បំណងប្រាថ្នា និងផលប្រយោជន៍របស់ប្រជា​ជន នៃប្រទេសទាំង២៕
 

តាមVOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ