23/07/2015 10:24 GMT+7 Email Print Like 0

រំលឹកខួបអនុស្សាវរីយ៍លើកទី៣៥ដំណើរហោះហើរទៅអវកាសវៀតណាម-រុស្ស៊ី/វៀតណាម-សូវៀត


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងអវកាសយានិក រុស្ស៊ី Vichtor Vaxilievich Gorbatco (ខាងឆ្វេង)ព្រមទាំងអវកាសយានិក វៀតណាម Pham Tuan (រូបថត៖TTXVN)

នាព្រឹកថ្ងៃទី២២ខែកក្កដាឆ្នាំ​២០១៥ នៅ​រដ្ឋធានីហាណូយ​របស់​វៀតណាម បាន​ប្រព្រឹត្ត​ទៅពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី៣៥ ដំណើរហោះហើរ​ទៅអវកាសវៀត​ណាម​-រុស្ស៊ី/វៀតណាម-សូវៀត។ នេះជា​ព្រឹត្តិការណ៍​​ប្រវត្តិសាស្ត្រ​១ ជារបត់១នៃ​ចំណង​មិត្តភាព​ប្រពៃណី​ និង​កិច្ច​សហប្រតិ​បតិ្ត​ការ​ប្រកប​ដោយ​ប្រសិទ្ធិភាព​រវាង​​ប្រជាជនវៀតណាម​ និងប្រជាជន​សហភាព​សូវៀត នាបច្ចុប្បន្ន​គឺសហព័ន្ធ​រុស្ស៊ី។​ឧត្តមសេនីយ៍​ត្រី - អវកាសយា​និក Vikto Vaxilievich Gorbato ដែល​ជា​មនុស្ស១នាក់​មុន​នេះ៣៥ឆ្នាំ​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ ដំណើរហោះហើរទៅអវកាសរួមជា​មួយ​អវកាសយានិក​វៀត​ណាម Pham Tuan បាន​ចែក​រំលែក​ថា៖

“ខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែង ដោយសារ​ថ្ងៃនេះជាថ្ងៃរំលឹកខួប​អនុស្សាវរីយ៍លើកទី៣៥ ដំណើរ​ហោះហើរ​ទៅអវកាស​របស់​វៀតណាម​និងរុស្ស៊ី ដែល​ខ្ញុំមានកិត្តិយសចូល​រួមជាមួយ លោក Pham Tuan ជាវីរ​ជន១នាក់​របស់​ប្រជាជាតិ​វៀត​ណាម អង់អាចក្លាហាន។ ការពិតជាក់​ស្ដែងបានសរ​ឲ្យឃើញ​ថា រវាង​យើងខ្ញុំ​បាន​បង្កើត​ឡើង​ទំនាក់​ទំនងមិត្តភាព១ដ៏ស្និទ្ធស្នាល។ ទំនាក់ទំនងនេះបានអូសបន្លាយ​ជាង​៣៥​ឆ្នាំមកហើយ”។

មុននោះ នារសៀលថ្ងៃទី​២១ខែកក្កដា ប្រធាន​រដ្ឋវៀតណាម លោក Truong Tan Sangបាន​ជួប​សន្ទនា​ជាមួយ​អវកាស​យានិក រុស្ស៊ី Vichtor Vaxilievich Gorbatco៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ