រំលឹកខួបអនុស្សាវរីយ៍លើកទី២៥នៃទិវាបុណ្យជាតិសហព័ន្ធរុស្ស៊ី
នាយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥នៃទិវាបុណ្យជាតិរុស្ស៊ី (ថ្ងៃទី១២ខែមិថុនា)។ នៅទីនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាមលោក Konstantin Vasili-evich Vnukov បានឲ្យដឹងថា សកម្មភាពការទូតរបស់រុស្ស៊ីកាន់តែផ្ទេរទៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកពី១ថ្ងៃទៅ១ថ្ងៃ។ទំនាក់ទំនងជាមួយដៃគូស្នូលរបស់រុស្ស៊ីនៅតំបន់នេះមានសារសំខាន់ពិសេស ក្នុងនោះមានវៀតណាមផង។ឆ្នាំនេះក៏ជាឆ្នាំ ដែលប្រទេសទាំង២រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូត។ រុស្ស៊ីជានិច្ចកាលត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ សហប្រតិបតិ្តការជាមួយ វៀតណាមលើគ្រប់វិស័យ បង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបតិ្តការដ៏យូរលង់មករវាងប្រទេសទាំង២។
ថ្លែងមតិនៅពិធីនេះ រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមលោក Hoang Tuan Anh បានសំដែងជំនឿជាក់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យរវាងវៀតណាមនិងរុស្ស៊ី នឹងកាន់តែស៊ីជំរៅនិងមានប្រសិទ្ធិភាពដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំង២ ដើម្បីសន្តិភាព ស្ថិរភាពនិងភាពសម្បូររុងរឿងនៅក្នុងតំបន់និងលើពិភពលោក។ ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Konstantin Vasilievich Vnukov បានប្រគល់គ្រឿងឥស្សរិយយសមិត្តភាពរបស់សហព័ន្ធរុស្ស៊ីជូនរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមលោក Hoang Tuan Anh និងអនុប្រធានអចិន្ត្រៃនៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមលោក Pham Xuan Son។ នេះជារង្វាន់ដ៏ថ្លៃថ្លាថ្នាក់រដ្ឋាភិបាលលៃទុកសំរាប់បុគ្គលនានាដែលមានការរួមវិភាគទានជាច្រើនសំរាប់ទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម