18/11/2015 09:57 GMT+7 Email Print Like 0

រំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាសហប្រតិបតិ្តការវៀតណាម-EU លើវិស័យសុខាភិបាល


រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim Tien ថ្លែងមតិនៅពិធីនេះ។

នារសៀលថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៥​ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវា​សហប្រតិបតិ្ត​ការ​រវាង​វៀត​ណាម ជាមួយ​សហភាព​អឺរ៉ុប (EU) លើវិស័យសុខាភិបាល​បានប្រព្រឹត្ត​ទៅនៅទី​ក្រុង​ហាណូយ​របស់​វៀត​ណាម។ ថ្លែង​មតិនៅ​ទីនេះ រដ្ឋមន្រ្តី​ក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien បាន សង្កត់ធ្ងន់ថា​ទំនាក់ទំនង​សហប្រតិបតិ្ត​ការ រវាងភាគីទាំងពីរកាន់តែត្រូវបានជំរុញ ខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ដោយគោល​បំណង​កសាង​ប្រព័ន្ធ​សុខាភិបាល​ដែល​ឆ្ពោះទៅសមភាព​ប្រសិទ្ធិភាព និងវឌ្ឍនភាព​ឆ្លើយតបនឹងតម្រូវការដ៏សម្បូរបែប របស់ប្រជាជន។​រីឯឧត្តម​ស្នង​ការទទួល​បន្ទុកកិច្ច​សហប្រតិបតិ្តការ​អន្តរជាតិនិង អភិវឌ្ឍន៍របស់ EU​ លោកស្រី Neven Mimica បាន​ឲ្យដឹង​ថា EU សន្យានឹង​ជួយ ឧបត្ថម្ភវៀតណាម​ទទួលបាន​គោលដៅ​អភិវឌ្ឍន៍​ដោយ​និរន្តរភាព​លើវិស័យ​សុខាភិបាល​តាម​បទ​ដ្ឋាន របស់អង្គការសហប្រជាជាតិ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងលើក​កំពស់​គុណភាព​ជីវភាពរ​ស់នៅ​សំរាប់ប្រជាជន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ