29/08/2015 10:33 GMT+7 Email Print Like 0

រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិម៉ាឡេស៊ីនៅវៀតណាម


រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិម៉ាឡេស៊ីនៅវៀតណាម

នាថ្ងៃទី២៨ខែសីហាឆ្នាំ២០១៥ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បាន​ប្រព្រឹត្ត​ទៅពិធី​រំលឹក​ខួបអនុស្សាវរីយ៍​ លើកទី៥៨ នៃ​ទិវាបុណ្យជាតិម៉ាឡេស៊ី (ថ្ងៃទី​៣១ខែសីហាឆ្នាំ១៩៥៧- ថ្ងៃទី៣១ខែសីហាឆ្នាំ២០១៥)។ ស្ដីពី​ទំនាក់​ទំនង​រវាងប្រទេស​ទាំងពីរ វៀតណាម​និងម៉ាឡេស៊ី លោកស្រី Nguyen Thi Lien ប្រធានសមាគមមិត្ត​ភាព​វៀត​ណាម​-ម៉ាឡេ​ស៊ី ទីក្រុង​ហូជីមិញ បានសង្កត់ធ្ងន់ថា៖ ចាប់ពីពេលបង្កើត​ទំនាក់​ទំនង​មក ចំណងមិត្ត​ភាព និង​កិច្ច​សហ​ប្រតិបត្តិ​ការលើគ្រប់វិស័យ វៀតណាម -ម៉ាឡេស៊ី ត្រូវ​បានពង្រឹង​និងពង្រីក​លើគ្រប់​វិស័យ។ រីឯ លោក Sofia Akmal Bin ABD Karim អគ្គ​កុងស៊ុលម៉ាឡេ​ស៊ីប្រចាំ​នៅទីក្រុង​ហូជីមិញ បានអះអាងថា៖​ ក្រោយ​រយៈពេល៤០ឆ្នាំ បង្កើត​ទំនាក់​ទំនងការ​ទូតមក ទំនាក់ទំនងមិត្តភាព រវាង​វៀតណាម​និង​ម៉ាឡេស៊ី កំពុង​ពង្រឹង​និង​ពង្រីក​លើ​ច្រើន​វិស័យ​៖ ពាណិជ្ជកម្ម​សេដ្ឋកិច្ច និងវិនិយោគ។ ក្នុង​ឆ្នាំកាន់ដំណែងជាប្រធានអាស៊ាន ២០១៥នេះ ម៉ា​ឡេស៊ី​នឹង​រួម​សហការ​ជាមួយ​វៀត​ណាម និងប្រទេសជាសមាជិកអាស៊ានដទៃ​ដើម្បី​សម្រេច​គោល​ដៅ​កសាង​សហគមន៍​នា​ចុង​ឆ្នាំ​២០១៥​នេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ