22/12/2017 10:13 GMT+7 Email Print Like 0

រំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនៅកម្ពុជា


 រំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនៅកម្ពុជា

នាថ្ងៃទី២១ ខែធ្នូ​ ឆ្នាំ​២០១៧ ក្នុងឱកាស​រំលឹកខួបអនុ​ស្សាវរីយ៍​លើក​ទី ៧៣ ទិវា​បង្កើត​កងទ័ព​ប្រជាជន​វៀត​ណាម​ (២២/​ធ្នូ/១៩៤៤) លើកទី ២៨ ទិវាបុណ្យ​ការពារប្រទេសប្រជាជ​នទាំង​មូល (២២/ធ្នូ/១៩៨៩) ស្ថានទូត​វៀត​ណាម ស្ថាប័ន​តំណាង សហគ្រាស​ និស្សិត និងសហគមន៍ជនវៀ​តណាមនៅ​កម្ពុជា បានរៀប​ចំពិធី​ដាក់​កម្រង​ផ្កា អុ​ជធូបនៅស្ដូបមិត្តភាពវៀតណា​មកម្ពុជា នៅរាជធានីភ្នំពេញ។ អញ្ជើញ​ចូលពិធី​នេះមាន​គណៈប្រតិភូ​ជាន់​ខ្ពស់​ក្រសួង​ការពារប្រទេស​វៀត​ណាម ឧត្តមសេនីយ៍ឯកលោ​ក Nguyen Chi Vinh អនុរដ្ឋ​មន្ត្រីក្រសូង​ការពារ​ប្រទេស ​និងគណៈប្រតិភូតំណាង​កងកម្លាំងនៃកងយោធព​លខេម​រភូមិន្ទ។

ក្នុងប៉ុន្មានថ្ងៃកន្លងទៅ គណៈ​ប្រតិភូវៀតណាម និងកម្ពុជា ជាច្រើន​បាន​អញ្ជើញ​ទៅទីស្ដីការ​អនុព័ន្ធ​យោធា​វៀត​ណាម ប្រចាំកម្ពុជាដើម្បីអបអរសាទរ​ក្នុងឱកាស​ទិវាបង្កើតកង​ទ័ពប្រជាជ​នវៀតណាម និង​ទិវាបុណ្យ​ការពារ​ប្រទេស​ប្រជាជ​នទាំង​មូល៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ