06/09/2017 10:57 GMT+7 Email Print Like 0

រំលឹកខួបអនុស្សវរីយ៍លើកទី ៧២ ទិវាបុណ្យឯករាជ្យជាតិវៀតណាម


 រំលឹកខួបអនុស្សវរីយ៍លើកទី ៧២ ទិវាបុណ្យឯករាជ្យជាតិវៀតណាម និងលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - ឡាវ

នាយប់ថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ២០១៧ នៅ Can Tho បានប្រព្រឹត្តិទៅពី​ធីរំលឹក​ខួបអនុស្សវរី​យ៍លើកទី ៥៥ ទិវា​បង្កើត​​ទំនាក់ទំនង​កាទូតវៀត​ណាម​ - ឡាវ (ថ្ងៃទី​៥ ខែកញ្ញា ​ឆ្នាំ១៩៦២ - ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ២០១៧)​។ ពិធី​នេះ​សំដៅ​​រំលឹកឡើង​វិញនូវ​ប្រពៃណី ចំណងសាមគ្គីភាព ជា ប្រពៃណីដ៏ល្អ​ប្រសើររវាងប្រ​ទេសទាំង​ពីរវៀតណាម និង​ឡាវ ​ហើយជាឱកាស ដើម្បី ឃោសនាយ៉ាងស៊ីជម្រៅសម្រាប់​ប្រជាជនគ្រ​ប់ជាន់ថ្នាក់ ជាពិសេស​គឺយុវជន​ជំនាន់​ក្រោយ​ៗ​ ស្ដីពីអត្ថន័យ និងសារៈ​សំខាន់នៃការរក្សា និងពង្រឹងទំនាក់ទំនងសាម​គ្គីភាព​វៀត​ណាម - ឡាវ។ អញ្ជើញ​​ថ្លែង​មតិនៅទីនេះ លោក Truong Quang Hoai Na​m អនុប្រធានគណៈកម្មាធិកា​រប្រជាជន​ទីក្រុង Can Tho បាន​​សង្កត់​ធ្ងន់​ថា៖
 
“ពង្រីក និងរក្សារឹងមាំនូវប្រពៃណីអំពីទំនា​ក់ទំនងប្រវត្តិសាស្ត្រពិសេស និងលើគ្រប់វិស័យវៀ​តណាម - ឡាវ ក្នុង​ពេល​​កន្លង​ទៅ ទីក្រុង Can Tho បានបង្កើនការរៀបចំសកម្ម​ភាពសាម​គ្គីភាព សន្តិភាព និង​មិត្តភាព​វៀត​ណាម​ - ឡាវ ហើយរក្សាល្អនូវទំនា​ក់ទំនងជាមួយខេ​ត្ត Savanakhet ដែលបានចងសម្ព័ន្ធមេ​ត្រីភាព​។ ដូច្នេះ ខ្ញុំ​មាន​​ក្ដីសង្ឃឹម​ថា នា​ពេលខាងមុខ លោកអគ្គកុងស៊ុល លោកជំ​ទាវ និងអ្នក​ទាំង​អស់ នឹង​ចូលរួម​ឈាន​មុខ​គេ​សម្រាប់​​កម្មវិធី​ពន្លឿន ចងសម្ព័ន្ធមេត្រីភាពរវា​ងទីក្រុង Can Tho ជាមួយ មូលដ្ឋាននា​នានៅ​ឡាវ”។
 
ក៏នាយប់​ថ្ងៃទី៤ ខែកញ្ញា នៅទីក្រុងវៀងច័ន្ទ​ ប្រទេសឡាវ ស្ថានទូតវៀ​តណាម បានរៀបចំពីធី​ជប់​លៀង​អបអរសាទរ​ពិធីរំលឹក​ខួបអនុស្សវរីយ៍​លើកទី ៧២  ទិវាបុណ្យឯករាជ្យជា​តិវៀតណាម (ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី​​២ ខែកញ្ញា ឆ្នាំ​២០១៧) និងលើកទី ៥៥​ ទិវាបង្កើតទំនាក់ទំនង​ការទូត​វៀត​ណាម ឡាវ។ អញ្ជើញ​ថ្លែង​មតិ​នៅទី​នេះ ​រដ្ឋមន្ត្រីក្រសួងការបរ​ទេសឡាវ លោក Saleumxay Kommasith បានអះ​អាងថា៖
 
“យើងខ្ញុំសូបអះអាងយ៉ា​ងមុតមាំថា ទោះបីជាស្ថានភា​ពនៅតំបន់ និង​ពិភពលោក​មានបម្រែ​បម្រួល​យ៉ាង​ណាក្ដី ​ប៉ុន្តែយើងខ្ញុំនឹងខិតខំប្រឹងប្រែងអ​ស់ពីកម្លាំងកាយចិ​ត្តរបស់ខ្លួន រួមជាមួយវៀត​ណាម​រក្សា និង​ពង្រីក​ទំនាក់​ទំនងជា​ប្រពៃណី ​ចំណងសាមគ្គីភាពពិសេស ដោយលោកប្រធា​នរដ្ឋហូជីមិញដ៏មហិមា និង​លោកប្រធាន Kayson​e Phomvihane និងលោកប្រធាន Sou​phanouvong ជាទីគោរពកសាងឡើ​ង។ ទំនាក់​ទំនង​ដ៏ល្អប្រសើរ​នេះ ត្រូ​វបានបណ្ដាជំនាន់ថ្នាក់ដឹកនាំបក្សទាំ​ងពីរ ​រដ្ឋទាំងពីរ និងប្រជាជ​នទាំងពីរ​ពូនជ្រំ និង​អប់រំជំនាន់​យុវជន​ក្រោយៗ ​នៃប្រទេសទាំងពីរបន្តរួ​មគ្នាការពារ និងរក្សា”៕​

 

តាម VOV5 - ​វិទ្យុសម្លេ​ងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ