09/11/2017 09:43 GMT+7 Email Print Like 0

រំលឹកខួបអនុស្សវរីយ៍លើកទី ៦៤ ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា


រំលឹកខួបអនុស្សវរីយ៍លើកទី ៦៤ ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៦៤ ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩/វិច្ឆិកា/១៩៥៣ - ៩/វិច្ឆិកា/២០១៧) នាថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៧ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានផ្ញើកម្រងផ្កា និងប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានផ្ញើលិខិតអបអរសាទរជូនព្រះមហាក្សត្រកម្ពុជានរោត្តមសីហមុនី។

នាថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានផ្ញើលិខិតអបអរសាទរជូននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុនសែន។ ប្រធានរដ្ឋភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានផ្ញើលិខិត​អបអរសាទរជូនប្រធានរដ្ឋសភាកម្ពុជា សម្ដេចហេង សំរិន និងប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចសាយ ឈុំ។

ក្នុងឱកាសនេះ នាថ្ងៃទី ៨ ខែវិច្ឆកា នៅទីក្រុងហូជីមិញសម្ព័ន្ធសមាគមមិត្តភាពទីក្រុង និងសមាគមមិត្តភាព​វៀត​ណាម - កម្ពុជាទីក្រុងហូជីមិញក៏បានរៀបចំពិធីជួបសំណេះសំណាលរំលឹកខួបអនុស្សវរីយ៍លើកទី ៦៤ ទិវាបុណ្យ​ឯករាជ្យជាតិកម្ពុជាផងដែរ។ ក៏ក្នុងឱកាសនេះដែរគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមបានផ្ញើសារទូរលេខអបអរសាទរជូនចំពោះគណៈកម្មាធិការមជ្ឈឹមគណៈបក្សប្រជាជនកម្ពុជា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ