30/07/2018 10:18 GMT+7 Email Print Like 0

រំលឹកខួបលើកទី១០ទិវាកែសម្រួលព្រំដែនដីរដ្ឋបាលរដ្ឋធានីហាណូយ


 ទិដ្ឋភាពរដ្ឋធានីហាណូយ

 នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅសួនឧទ្យាន Thong Nhat រដ្ឋធានីហាណូយ សម្ព័ន្ធ​យុវជន​ទីក្រុង​សហការ​​​ជា​មួយម​ន្ទីរវប្បធម៌កីឡាហាណូយ បានរៀបចំពិធី បើកមហោ​ស្រពកីឡាយុវជនរដ្ឋធានីឆ្នាំ២​០១៨។
 
នេះជា​សកម្មភាពមួយក្នុង ចំណោមសកម្មភាពលេចធ្លោរបស់យុវវ័យរដ្ឋធានី សំដៅរំលឹកខួបលើកទី១០ទិវា កែ​សម្រួល​​ដែនកំណត់រដ្ឋបាលរដ្ឋធានីហាណូយ (ថ្ងៃទី១ ខែសីហា ឆ្នាំ២០០៨  ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨)។ ព្រឹត្តិការណ៍​នេះមានការចូលរួមរបស់កីឡាក៏ជាង ១ពាន់នាក់ ដែលជាយុវជនមកពីខ័ណ្ឌ ស្រុក និងទីរួម​ស្រុកនា​នានៅ​ ទីក្រុងហាណូយ ហើយចូលរួមប្រកួតកីឡាជាច្រើនវិញ្ញាសារដូចជា បាល់ទាត់ ប៉េងប៉ុង វាយសី ទាញព្រ័ត្រ ជាដើម។
 
​នាថ្ងៃ​ដដែល នៅខ័ណ្ឌ ស្រុក និងទីរួមស្រុកចំនួន៣០កន្លែង នៅ រដ្ឋធានីហាណូយ ក៏បាន​ប្រព្រឹត្ត​ទៅ​នូវ​សកម្មភាព​​ស្ម័គ្រចិត្តបោសសម្អាតបរិស្ថាន ដើម្បីរដ្ឋធានីបៃតង ស្អាត និងស្រស់បំព្រង៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ